ព័ត៌មានទាន់ហេតុការណ៍៖

ប្រើកាំភ្លើងក្លែងក្លាយប្លន់សាខាធនាគារ BIDV នៅវៀតណាម

ចែករំលែក៖

ករណីប្លន់ធនាគារ BIDV នៅទីក្រុង Hue ប្រទេសវៀតណាមឆ្លងកាត់ការត្រួត ពិនិត្យ និងសួរចម្លើយសាក្សីក្រុមជនល្មើសបានប្រើប្រាស់កាំភ្លើងក្លែងក្លាយក្នុងការ ប្លន់។

នៅវេលាម៉ោង១៧ ថ្ងៃទី៦ ខែធ្នូ សាខាធនាគារសាជីវកម្មភាគហ៊ុនវិនិយោគ និង អភិវឌ្ឍន៍ BIDV នៅទីក្រុង Hue ប្រទេស វៀតណាម មានករណីប្លន់ធនាគារមួយ បានកើតឡើងដោយក្រុមចោរបានប្លន់ ប្រាក់អស់ជាង ៧០០លានដុង។

ពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យ ដឹងថា នៅពេលកើតហេតុ ពួកគាត់ឮសូរ សំឡេងស្រែកចេញពីខាងក្នុងថាប្លន់ៗ។
តាមប្រភពព័ត៌មានពីបុគ្គលិកនៅក្នុង ធនាគារគឺមានជនបិទមុខម្នាក់សម្រុកចូលប្លន់ដោយមានកាន់កាំភ្លើង។ ពលរដ្ឋនៅ ជិតនោះក៏បានឮសូរសំឡេងខ្លាំងដូចជាស្នូរ កាំភ្លើង។ សាច់ញាតិបុគ្គលិកធ្វើការនៅ ក្នុងធនាគារនោះបានឲ្យដឹងថា ពេលឮសូរព័ត៌មានប្លន់ធនាគារក៏បានរត់មកយ៉ាង ប្រញាប់មើលកូនធ្វើការនៅទីនោះ ជាភ័ព្វ សំណាងគ្មានអ្នកណាម្នាក់រងរបួសឡើយ។

ក្រោយចោរប្លន់រួចរាល់គឺកម្លាំង ប៉ូលិសទីក្រុងHue បានទៅកាន់កន្លែងកើតហេតុឡោមព័ទ្ធទាំងស្រុងប្រមូលព័ត៌មាន ពាក់ព័ន្ធក្នុងនោះមានទាំងកាមេរ៉ាសុវត្ថិភាព ផងដែរ ដើម្បីស្រាវជ្រាវរកចាប់ខ្លួនជន ដៃដល់។

នៅពេលដែលចោរបានយកប្រាក់រត់ ចេញទៅបុគ្គលិកនៅទីនោះក៏បានដេញ តាមប្រមាណ១០០ម៉ែត្រក៏ឈប់វិញដោយខ្លាចចោរមានអាវុធនៅក្នុងដៃ។ ចោរខាងលើបានប្រើប្រាស់ម៉ូតូដើម្បីគេចខ្លួន ហើយក៏តម្រង់វត្ថុដូចជាកាំភ្លើងសំដៅមកអ្នកដេញ តាមពីក្រោយធ្វើឲ្យអ្នកទាំងនោះផ្អាក សកម្មភាពដេញចាប់តែម្តង។

នៅកន្លែងកើតហេតុ ប៉ូលិសរកឃើញ គ្រាប់ឃ្លីដែក ដោយប៉ូលិសអះអាងថា ជា កាំភ្លើងបាញ់គ្រាប់ឃ្លីមិនមែនកាំភ្លើងពិត ឡើយ។ ប៉ូលិសបានសន្និដ្ឋានថា កាំភ្លើងដែលចោរបានប្រើប្រាស់នោះគឺជាកាំភ្លើងជ័រទេ៕ ម៉ែវ សាធី

cuop-ngan-hang-bidv-dung-sung-do-choi-di-cuop_7639519


ចែករំលែក៖