មន្ត្រីយេមែននៅថ្ងៃទី៨ ខែធ្នូ បានឲ្យដឹងថា មានមនុស្ស៤២នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា នៅតំបន់សមុត្រកោះស៊ូកូត្រា ក្រោយពេលនាវាដឹកទំនិញមួយគ្រឿងចេញពីកំពង់ផែ Mukalla ស្ថិតនៅក្នុងខេត្ត hadramout ភាគអាគ្នេយ៍យេមែន។ នាវាខាងលើបានដឹកពលរដ្ឋ ដែលរស់នៅលើកោះ ស៊ូកូត្រា ត្រឡប់ទៅកាន់កោះនៅមហាសមុទ្រឥណ្ឌា ក៏ស្រាបតែលិច នៅចម្ងាយពីដីគោល ៣៥០គីឡូម៉ែត្រ ។
តាមសារព័ត៌សាបា របស់យេមែនបានផ្សាយថា មានមនុស្ស២០នាក់ នៅបាត់ខ្លួននៅឡើយ ហើយការរុករកអ្នកបាត់ខ្លួនកំពុងធ្វើឡើងយ៉ាងសកម្ម ។
ប្រធានាធិបតីយេមែន លោក Abedrabbo Mansour Hadiបានអំពាវនាវ ឲ្យបង្កើនក្រុមជួយសង្គ្រោះស្វែងរកអ្នកដែលបាត់ខ្លួនទាំងអស់នោះ។ លោក FahadKaffen មន្ត្រីគ្រប់គ្រងវិស័យជលផលបានឲ្យដឹងថា នាវាខាងលើជួបគ្រោះថ្នាក់មុនលិច ប៉ុន្តែមិនបានបញ្ជាក់ថា លេចដោយសារមូលហេតុអ្វីឡើយ ។
នៅពេលនេះ យន្តហោះពីរគ្រឿងរបស់អារ៉ាប៊ីសាអូឌីតរួមជាមួយ នាវាអូស្ត្រាលី និងអូទ្រីសបានទៅជួយដល់សកម្មភាពរុករកអ្នកបាត់ខ្លួន ។
សង្គ្រាមស៊ីវិលអូសបន្លាយជាង២ឆ្នាំនៅយេមែន ពលរដ្ឋបាននាំគ្នាភៀសខ្លួនធ្វើដំណើរទៅកាន់កោះស៊ូកូតា្រ ប៉ុន្តែមិនសូវមាននាវាដឹកឆ្លងកាត់នោះឡើយ ។ ទាំងនោះហើយបានជាអ្នកដំណើរចាំបាច់ត្រូវតែធ្វើដំណើរជាមួយនាវាដឹកទំនិញទៅកាន់គោលដៅ ៕ ម៉ែវ សាធី