សមាជិកមួយរូបរបស់ទាហានកិត្តិយស មកពីកម្លាំងទាហានអាមេរិក ស្រាប់តែដួលសន្លប់នៅមុខប្រធានាធិបតី អូបាម៉ា នៅ ពេលដែលលោកបានធ្វើដំណើរទៅលាកម្លាំងទាហានបញ្ចប់អាណត្តិរបស់ខ្លួនកាលពីថ្ងៃទី៥ មករា។
តាមសារព័ត៌មានដេលីម៉េលរបស់អង់គ្លេសបានផ្សាយថា ទាហានកិត្តិយសខាង លើបានសន្លប់ពេលលោក អូបាម៉ា កំពុងថ្លែងសុន្ទរកថាជាលើកចុងក្រោយទៅកាន់កម្លាំងទាហាននៅក្នុងជំរំយោធា Myer Henderson ក្នុងតំបន់ Arlington រដ្ឋវើជី នៀ។
រូបភាពបានបង្ហាញឲ្យឃើញថា ទាហាន ខាងលើបានសន្លប់ដេកលើដីពេលមិត្តភក្តិរួមអាជីបដទៃទៀតកំពុងតែស្តាប់សុន្ទរកថារបស់លោក អូបាម៉ា។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាល ឲ្យទាហានខាងលើសន្លប់នៅឡើយទេ។ ជាទូទៅកម្លាំងទាហានបានឆ្លងកាត់ការ ត្រួតពិនិត្យសុខភាពយ៉ាងទៀងទាត់បំផុត។
នៅក្នុងសុន្ទរកថានោះដែរលោក អូបា ម៉ា បញ្ជាក់ថា យើងនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យប្រធានាធិបតីថ្មីដឹកនាំប្រទេសជាតិបានយ៉ាងល្អទៅមុខទៀត។ យើងនឹងផ្តល់ប្រឹក្សា ដល់ប្រធានាធិបតីថ្មីដូចអ្វីដែលយើងបានធ្វើកន្លងមក៕ ម៉ែវ សាធី