ព័ត៌មានទាន់ហេតុការណ៍៖

ឈរផ្អែកសសរផ្ទះចំតំណខ្សែភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងជំទង់ម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈក្មេងរងគ្រោះឈរផ្អែកនឹងសសរក្រោមផ្ទះចំតំណខ្សែភ្លើង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី០៤ ខែមករា ២០១៧ ត្រង់ចំណុចលេខ(១៤៥១០.៨៥២៨៨) ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ក្មេងប្រុសជំទង់រងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អេង អុីឡាង អាយុ ១៤ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបន្ទុកឪពុកម្ដាយ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ។

ប្រភពខាងលើបន្តថា មូលហេតុក្មេងរងគ្រោះឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខាងលើនេះ ដោយសារក្មេងរងគ្រោះ ឈរផ្អែកនឹងសសរក្រោមផ្ទះ ចំមុខតំណខ្សែភ្លើង ។ ប្រភពដដែលបន្តទៀតថា ក្រោយសមត្តកិច្ចទទួលបានព័ត៌មាននេះ បានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យលើសាកសពយ៉ាងយកចិត្តទុកដាក់ លទ្ធផលពុំឃើញមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធគួរឲ្យសង្ស័យ និងករណីឃាតកម្មនោះទេ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

sew


ចែករំលែក៖