ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ស្វាគមន៍កូនស្រីដំបូងរបស់ខ្លួន

ចែករំលែក៖

កីឡាករ Harry Kaneខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham និងជា កីឡាករជម្រើសជាតិអង់គ្លេសបានប្រកាសស្វាគមន៍កំណើតកូនស្រីដំបូងរបស់ខ្លួន ក្រោយអវត្តមានពីក្លិបពេលឈ្នះ Aston Villaដោយលទ្ធផល 2-0 ។

Harry Kane ពុំមានវត្តមានពេលក្រុម មាន់ខ្នាយមាសប្រកួតក្នុងកម្មវិធីអង់គ្លេស FA Cup កាលពីថ្ងៃអាទិត្យនោះឡើយ។ តែក្រោយមកទើបឃើញកីឡាកររូបនេះ សរសេរលើបណ្តាញសង្គម Twitter ថា “ខ្ញុំនិង Kate Goodlandទទួលបានកូនស្រីហើយនៅម៉ោង៧និង៣០នាទីព្រឹកនេះ ដោយកូនស្រីខ្ញុំមានទម្ងន់7.8ផោន”។

កីឡាករ Harry Kane ក៏បានបង្ហាញពី អារម្មណ៏រំភើបយ៉ាងខ្លាំងបំផុតដល់អ្នក គាំទ្រលើបណ្តាញ សង្គមរបស់ខ្លួនដល់ទៅ611,000នាក់ដោយបញ្ជាក់ថាកូនស្រីនោះឈ្មោះ Ivy Jane ។
គួរបញ្ជាក់ថា Harry Kane និងគូស្នេហ៍ Kate Goodland ស្គាល់គ្នាតាំងពីរៀននៅ សាលាជាមួយគ្នាហើយចាប់ផ្តើមស្រលាញ់គ្នាតាំងពីនៅយុវវ័យមកម្លេ៉ះ ៕

se se-1 se-2


ចែករំលែក៖