ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់កងឯកភាពត្រូវខិតខំបណ្តុះបណ្តាល កីឡាលើកកម្ពស់សុខុមាលភាពកងទ័ព

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យជាតិ៧មករាលើកទី៣៨ និង ប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជានៅទីលានមុខសាល មហោស្រពកោះពេជ្រមានរៀបចំប្រារព្ធ ពិធីប្រកួតកីឡានិងការតាំងពិព័រណ៍ដោយ មានការចូលរួមពីកងឯកភាពចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។

ថ្លែងក្នុងពិធីបញ្ចប់ការប្រកួតកីឡា ខ.ភ.ម. លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ខ.ភ.ម. បានផ្តាំ ផ្ញើដល់បណ្តាកងឯកភាព ខ.ភ.ម.ទាំងអស់ ត្រូវខិតខំរៀបចំថ្នាលបណ្តុះបណ្តាលកីឡា ដោយមានកាលវិភាគច្បាស់លាស់ យក ចិត្តទុកដាក់ចំពោះគ្រូបង្វឹក ថែទាំកីឡាករ ឲ្យបានល្អ និងកសាងហេដ្ឋារចនាសម័្ពន្ធ កីឡា ទីលានប្រកួតឲ្យបានសមស្រប សំដៅលើកស្ទួយជីវភាពរបស់កីឡាករ របស់យើង ។

ខ.ភ.ម.ត្រូវខិតខំយកចិត្តទុកដាក់ក្នុង ការហ្វឹកហាត់ដើម្បីសុខុមាលភាពរឹងមាំ និងបង្កើនថាមពល កាយសម្បទាសំដៅ បំពេញភារកិច្ចទទួលបានជោគជ័យ។ ក្រុម កីឡាករទាំងអស់ត្រូវហ្វឹកហាត់បន្ថែមទៀត រក្សាបានភាពខ្លាំង ភាពឈ្នះនៅគ្រប់ពេល ប្រកួតនីមួយៗ ។ ជាមួយគ្នានោះលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបាន លើកទឹកចិត្តដល់ក្រុមកីឡាករមិនទាន់ ទទួលបានចំណាត់ថ្នាក់ល្អត្រូវបន្តហ្វឹក ហាត់បន្ថែមទៀតរាវរកចំណុចខ្លាំងខ្សោយ របស់ខ្លួនឈានទៅរកជ័យជម្នះ។ ក្នុងនោះ កីឡាករនិងគ្រូបង្វឹករបស់ ខ.ភ.ម. និង សុីវិលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹន ហ្វឺនឲ្យបានពូកែដើម្បីប្រកួតយកមេដាយ ជូនជាតិក្នុងការប្រកួតសុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាករនិង គ្រូបង្វឹកត្រូវតែមានក្តីសង្ឃឹមនិងមហិច្ឆតាខ្ពស់ជានិច្ចផ្តោតទៅលើគោលដៅមួយ ដែលនាំឲ្យខ្លួនទទួលបានជោគជ័យ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ខ.ភ.ម. មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម និងជាប្រធានគណៈកម្ម ការរៀបចំការប្រកួតកីឡា ខ.ភ.ម. ឆ្នាំ ២០១៧បានថ្លែងកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នេះដែលក្នុង គោលបំណងសំខាន់ៗជាច្រើន ពិសេស រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ៧ មករា ១៩៧៩ – ៧ មករា ២០១៧ និង ប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជា ។ ព្រឹត្តិការណ៍នេះក៏ បង្ហាញដល់សាធារណជន និងមហាជន ឈ្វេងយល់បន្ថែមទៀតអំពីតួនាទីភារកិច្ច របស់កងទ័ពក្នុងការចូលរួមថែរក្សាសុខ សន្តិភាព ការអភិវឌ្ឍប្រទេស បង្កលក្ខណៈ ឲ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយ កងទ័ពផងដែរ ៕ សុខដុម

fce-2 fce fce-1


ចែករំលែក៖