ព័ត៌មានទាន់ហេតុការណ៍៖

អគ្គរាជទូតជប៉ុនចាកចេញពីទីក្រុងសេអ៊ូលជាការប្រឆាំងនឹងរូបសំណាកស្ត្រីបម្រើផ្លូវភេទ កាលសង្គ្រាមលោកលើកទីពីរ

ចែករំលែក៖

នៅថ្ងៃទី៩ ខែមករា ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកូរ៉េខាងត្បូងលោក Yasumasa Nagamine បានចាកចេញពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងទៅកាន់ជប៉ុនវិញ ដែលជាសកម្មភាពប្រឆាំងទៅនឹងការយករូបសំណាកស្ត្រីបង្ខំបម្រើផ្លូវភេទឲ្យទាហាន ជប៉ុនសម័យសង្គ្រាមលោកលើកទីពីរដែល យកទៅដាក់នៅមុខស្ថានទូតជប៉ុនក្នុង ទីក្រុង Busan ។

ក្រសួងការបទេសជប៉ុនបានសម្រេចឲ្យ មន្ត្រីស្ថានទូតរបស់ខ្លួនត្រឡប់ទៅប្រទេសវិញនៅពេលដែលរូបសំណាកមិនទាន់ យកចេញពីមុខស្ថានទូតជប៉ុននៅឡើយតាមការស្នើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។
ក្នុងសម័យអាណានិគមរបស់ជប៉ុនទៅលើកូរ៉េខាងត្បូងមានស្ត្រីវ័យក្មេងជាង២សែននាក់ត្រូវបង្ខំឲ្យធ្វើជាទាសករបម្រើផ្លូវភេទដល់ទាហានជប៉ុនក្នុងអំឡុងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

កន្លងមករដ្ឋាភិបាលទីក្រុងតូក្យូបានកោះហៅមន្ត្រីស្ថានទូតកូរ៉េខាងត្បូងដើម្បីប្រឆាំងនឹងការដាក់តាំងរូបភាពស្ត្រីត្រូវចាប់ បង្ខំបម្រើផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរនៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល។

លោក Yoshihide Suga ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា រូប ចម្លាក់ខាងលើដែលបានយកទៅដាក់នៅមុខស្ថានទូតជប៉ុនគឺជារឿងមួយគួរឲ្យសោក ស្តាយ ព្រោះវាបានធ្វើឲ្យទំនាក់ទំនងប្រទេស ទាំងពីរដែលកំពុងតែល្អប្រសើរនោះធ្លាក់ ក្នុងសភាពតឹងតែងឡើងវិញ។

រូបចម្លាក់ស្ត្រីវ័យក្មេងអង្គុយនៅលើកៅអីបានដាក់នៅមុខស្ថានទូតជប៉ុនក្នុងទីក្រុង Busan តាំងពីចុងឆ្នាំ២០១៦ ហើយជប៉ុនបានស្នើឲ្យប្តូរទីតាំងរូបចម្លាក់នោះ។

លោក Suga បានឲ្យដឹងថា ជប៉ុននឹងផ្អាកការពិភាក្សាជាន់ខ្ពស់ស្តីអំពីសេដ្ឋកិច្ច។ ជប៉ុនក៏បានផ្អាកកិច្ចពិភាក្សាស្តីអំពីការដោះដូរហិរញ្ញវត្ថុជាមួយកូរ៉េខាងត្បូងដែរ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក តារ៉ូ អាស៊ូ បានបញ្ជាក់ថា «ប្រសិនបើយើងមិនកសាងទំនុកចិត្តទេនោះនឹងមិនមានស្ថិរ ភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចនោះឡើយ៕ ម៉ែវ សាធី

A statue of a girl that represents the sexual victims by the Japanese military is seen in front of Japanese embassy in Seoul, South Korea, December 28, 2015.  One test of the commitment by Japan and South Korea to resolve the "comfort women" issue may be the fate of a statue in front of Tokyo's embassy in Seoul. REUTERS/Ahn Eun-na/News1

56415568


ចែករំលែក៖