ខេត្តកណ្តាលៈ សមត្ថកិច្ចស្រុកអង្គស្នួលបានបង្រាបករណីជួញដូរសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៨:០០នាទី
ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ៥នាក់
ឈ្មោះ វ៉េង បូផា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅ បច្ចុប្បន្ននៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ),
ឈ្មោះ ធឿន ផានុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទីលំនៅ បច្ចុប្បន្ននៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រើប្រាស់),
ឈ្មោះធួក វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ
ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេ ត្តកំពង់ស្ពឺ (ប្រើប្រាស់), ឈ្មោះឃុត វីរះ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ
រស់នៅភូមិស្ដុកព្រីង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ប្រើប្រាស់)
និងឈ្មោះ ជា ប៑ុនធិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ប្រើប្រាស់)។
ជាមួយគ្នានេះ វត្ថុតាងដកហូត៖
ម្សៅក្រាមថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០២កញ្ចប់តូច និង ឩបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្នាននគរបាលស្រុក បានទទួលព័ត៏មាន ថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើទើបកម្លាំងជំនាញបានចុះទៅបង្រ្កាបបាន០២នាក់ ដកហូតថ្នាំញៀន០១កញ្ចប់តូច។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើឆ្លើយថា ថ្នាំញៀន ទាំអស់នេះខ្លួនទិញពីមុខសញ្ញាឈ្មោះវ៉េង បូផា។
ដោយមានការចង្អុលបញ្ជាពីស្នងការខេត្ត ស្នងការរងទទួលជំនាញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកណ្ដាល មានការចូលរួមពីនគរបាលស្រុកសំរោងទងខេត្តកំពង់ស្ពឺ សាក្សី ម្ចាស់ផ្ទះទើបកម្លាំងជំនាញ ឃាត់ខ្លួនបាន០៣នាក់ ដកហូតថ្នាំញៀនបាន០១កញ្ចប់តូចនិងឩបករណ៍ប្រើប្រាស់។
បច្ចប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធីច្បាប់ ៕