ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីននឹងផ្អាកសង្គ្រាមប្រឆាំងគ្រឿងញៀនដោយរងការរិះគន់ពីសហគមន៍អន្តរជាតិ

ចែករំលែក៖

សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីនរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក៏ដូចជាអង្គការ សិទ្ធិមនុស្សនានាទាំងក្នុង និងក្រៅប្រទេស ដោយសារតែបានសម្លាប់មនុស្សជាច្រើននៅក្រៅប្រព័ន្ធតុលាការ។

កន្លងមកបើទោះបីមានការអំពាវនាវពីសហគមន៍អន្តរជាតិឲ្យបញ្ចប់សកម្មភាពសម្លាប់មនុស្សប៉ុន្តែប្រធានាធិបតី ឌុយ ទែរតេ នៅតែបន្តដដែលដោយមិនទាន់ សម្រេចបានគោលដៅដែលលោកចង់បាននៅឡើយ។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វុីលីពីនបាននិយាយថា លោកទើបបាន បញ្ជាឲ្យប៉ូលិសជាតិ ផ្អាកសង្រ្គាមប្រឆាំងគ្រឿងញៀនក្នុងប្រទេស និងសម្អាតខ្លួនឲ្យផុតពីអំពីពុករលួយ។

ការសម្រេចផ្អាកសង្គ្រាមគ្រឿងញៀនដ៏កក្រើកនេះ បានធ្វើឡើងបន្ទាប់ពីការ ចាប់ជម្រិត និងសម្លាប់ពាណិជ្ជករកូរ៉េខាងត្បូងម្នាក់ឈ្មោះ Jee Ick-joo ដែលត្រូវជនល្មើសចាប់ចេញពីផ្ទះគាត់កាលពីខែតុលា ខណៈការវាយឆ្មក់ ដោយមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អគ្គមេបញ្ជាការប៉ូលិសជាតិហ្វុីលីពីន លោកឧត្តមសេនីយ៍ Ronald dela Rosa បាននិយាយ កាលពីថ្ងៃច័ន្ទម្សិលមិញថា ការរំសាយអង្គភាពប្រយុទ្ធប្រឆាំង និង បង្ក្រាបគ្រឿងញៀននេះ ដើម្បីផ្លាស់ប្តូរ គោលដៅនៃកិច្ចខិតខំប្រឹងប្រែងឲ្យឆ្ពោះទៅរកការប្រយុទ្ធប្រឆាំង នឹងអំពើពុក រលួយវិញ។

សកម្មភាពខាងលើ របស់លោក ឌុយ ទែតេរ ដើម្បីសម្រួលស្ថានការណ៍នៅក្នុងប្រទេសឲ្យបានល្អប្រសើរឡើងវិញដើម្បីទាក់ទាញវិនិយោគមកពីបរទេសចូលកាន់តែច្រើនជួយដល់សេដ្ឋកិច្ចជាតិឲ្យកាន់តែ រីកចម្រើនជាងមុន៕ ម៉ែវ សាធី

Death Toll Climbs Over Duterte's Drug War

សាច់ញាតិជនរងគ្រោះករណីគ្រឿងញៀនយំទួញសោក
terer

ប្រធានាធិបតី ឌុយ ទែរតេ

 


ចែករំលែក៖