ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតឲ្យប្រធានាធិបតីចិន ស៊ី ជីន ពីង កាលពីថ្ងៃទី៨ ខែកុម្ភៈ។ ក្នុងលិខិតនោះប្រធានាធិបតីអាមេរិកមានបំណងធ្វើការជាមួយគ្នាដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីដែលមានលក្ខណៈស្ថាបនា។
តាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីចិនជាលើកទីមួយដោយក្នុងនោះបានបញ្ជាក់ពីគោលបំណងអភិវឌ្ឍន៍ទំនាក់ ទំនងទ្វេភាគី។
នៅក្នុងលិខិតនោះលោក ដូណាល់ ត្រាំ បានអរគុណដល់ប្រធានាធិបតីចិនស៊ី ជីន ពីង និងពលរដ្ឋចិនទទួលឆ្នាំថ្មី ឆ្នាំរកា (មាន់) ដោយភាពរីកចម្រើន។ ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកមក ទល់ពេលនេះលោក ត្រាំ និងលោក ស៊ី ជីនពីង មិនដែលនិយាយគ្នាដោយផ្ទាល់ តាមទូរស័ព្ទដូចជាមេដឹកនាំជាច្រើនទៀតលើពិភពលោកឡើយ។
កាលពីសប្តាហ៍កន្លងមកក្រសួងកា បរទេសចិនបានប្រកាសថាប្រទេសទាំង ពីរនៅតែរក្សាទំនាក់ទំនងនិងគ្នា។ ជាមួយគ្នានោះទីក្រុងប៉េកាំបានបង្ហាញក្តីសង្ឃឹម បង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីន តោនដើម្បីដោះស្រាយ និងគ្រប់គ្រងវិវាទ របស់ប្រទេសទាំងពីរ។
បច្ចុប្បន្នចិននិងអាមេរិកគឺជាប្រទេស មហាអំណាចសេដ្ឋកិច្ចទីមួយនិងទីពីរលើពិភពលោកដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងសេដ្ឋកិច្ចពិភពលោក ហើយបើប្រទេសទាំងពីរប្រឈមមុខដាក់គ្នាដោយ វិវាទសមុទ្រចិនភាគខាងត្បូងឬវិវាទពាណិជ្ជ កម្មនោះមិនត្រឹមតែអាមេរិកចិនជាអ្នកខាតបង់នោះឡើយគឺពិភពលោកទាំងមូលក៏ត្រូវ ខាតបង់ដូចគ្នា។
កន្លងមកនៅក្នុងឱកាសបំពេញទស្សន កិច្ចនៅក្នុងប្រទេសអូស្ត្រាលី និងមានជំនួប ជាមួយសមភាគីលោករដ្ឋមន្ត្រីការបរទេស ចិន វ៉ាង យី (Wang Yi) បានប្រកាសថា ចិន និងអាមេរិកដែលជាមហាអំណាចពិភព លោកនឹងត្រូវខាតបង់ច្រើនដូចគ្នា ប្រសិន បើពីរនាក់នេះមានជម្លោះនឹងគ្នា។ ការថ្លែងបែបនេះធ្វើឡើងក្នុងខណៈដែលវ៉ាស៊ីនតោន កំពុងដំឡើងពាក្យព្រមានជុំវិញជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
គ្រប់ឥស្សរជននយោបាយដែលហ្មត់ ចត់សុទ្ធតែដឹងយ៉ាងច្បាស់អំពីផលវិបាកនៃជម្លោះជាយថាហេតុណាមួយរវាងចិន នឹងអាមេរិក។ នេះជាការគូសបញ្ជាក់របស់ លោក វ៉ាង យី ប្រមុខការទូតចិនដែលកំពុង បំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តលី។ លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រទេស ទាំងពីរ (ចិននិងអាមេរិក) នឹងខាតបង់ និងមិនអាចបណ្តោយខ្លួនឲ្យមានជម្លោះ នឹងគ្នាបានទេ។ ចិននិងអាមេរិកបានលះ បង់និងឆ្លងកាត់ឧបសគ្គព្រមទាំងការលំបាក ច្រើនណាស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ប៉េកាំងបានបង្ហើរសម្តីបែបនេះក៏ព្រោះតែរដ្ឋបាលលោក ដូណាល់ ត្រាំ គ្រាន់តែបានឡើងចូលកាន់តំណែងភ្លាមបានបង្ហោះសារព្រមានចិនក្នុងវិបត្តិនៅសមុទ្រចិន ខាងត្បូងដោយអះអាងថាអាមេរិកនឹងការពារប្រយោជន៍អន្តរជាតិ។ ប្រមុខការទូត អាមេរិកថ្មីបានគំរាមបិទខ្ទប់ផ្លូវមិនឱ្យចិនអាចទៅដល់កោះជាប់ជម្លោះ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ ថា ប្រជុំកោះសេនកាគុនៅសមុទ្រចិនខាងកើតដែលគ្រប់គ្រងដោយជប៉ុននិងទាមទារ ដោយប៉េកាំង ស្ថិតនៅក្នុងការការពាររបស់សម្ព័ន្ធយោធាអាមេរិក-ជប៉ុន។
សូមរំលឹកថា ចិនដែលជាប់ជម្លោះជា មួយប្រទេសជិតខាងដូចជាហ្វុីលីពីនវៀត ណាម ប៊្រុយណេ ម៉ាឡេស៊ី ដណ្តើមគ្រប់គ្រងសមុទ្រចិនខាងត្បូងមួយភាគធំ។ ដើម្បីបញ្ជាក់អំពីបូរណភាពនេះចិនបាន ពង្រីកប្រជុំកោះសាងសង់កំពង់ផែ និង ចំណតយន្តហោះ។ ចិនក៏ទំនងជាបានបន្តសាងសង់នៅលើកោះតូចៗជាប់កៀកព្រំ ដែនហ្វុីលីពីនទៀត។ នេះបើតាមការព្រលយ របស់ក្រុងម៉ានីលកាលពីថ្ងៃអង្គារកន្លងទៅ៕ ម៉ែវ សាធី