ខេត្តតាកែវ ៖ ទីតាំងដាំដើមកញ្ឆាចំនួន៧៣កន្លែងត្រូវបានកម្លាំងសមត្ថកិច្ចដុត កម្ទេចបំផ្លាញចោល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខ្នងបន្ទាយ ស្ថិត ក្នុងភូមិ ពោធិ៍រោងនឹងភូមិជ្រោយ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ លោកឧត្តមសេនីយ៍ទោអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវលោកវរសេនីយ៍ឯក សូ ភី ស្នងការរង ទទួលការងារព្រំដែន និង ជាប្រធានក្រុម ការងារចុះពង្រឹងស្រុកគិរីវង់ និងលោក ផ្ទាល់បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាប ការដាំដើមកញ្ឆាហើយបានដកនិងកាប់ បំផ្លាញចោល ។ កន្លែងដែលគេលួចដាំ ដើមកញ្ឆានេះ ស្ថិតនៅចំណុច ខ្នងបន្ទាយ ក្នុងភូមិពោធិ៍រោងនិងភូមិជ្រោយ ឃុំព្រះ បាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ហើយ សមត្ថកិច្ចបង្ក្រាបបានចំនួន៧៣កន្លែង ហើយនិងបានកម្ទេចដើមកញ្ឆា ចំនួន ២៥.៤០៩ដើម ។
លោកអធិការបានបន្តថា ករណីនេះ កម្លាំងជំនាញបានដុតបំផ្លាញចោលនៅនឹងកន្លែងដាំនីមួយៗតែម្តង ៕ សហការី