ព័ត៌មានទាន់ហេតុការណ៍៖

ក្បាច់គុនល្បុកត្តោកម្ពុជាបង្ហាញពីភាពប្រណីត និងអង់អាចក្នុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រា “ឈីងហ្គេ” ស្ថិតក្រោមក្រខ្សែភ្នែកអ្នកទស្សនាជិត៩ម៉ឺននាក់នៅសិង្ហបុរី

ចែករំលែក៖

សិង្ហបុរី៖ យោមតាមសេក្តីរាយការណ៍ របស់ក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ពីព្រឹត្តិការណ៍ដង្ហែក្បួន ព្យុហយាត្រា“ឈីងហ្គេ” នៅប្រទេសសិង្ហបុរី បានឲ្យដឹងថា ក្រុមសិល្បៈករសិលល្បៈការិនីខ្មែរ បានឆក់យកបេះដូងអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះជិត៩ម៉ឺននាក់ ធ្វើឡើងនៅPit Building ក្រោមវត្តមាន លោកនាយករដ្ឋមន្ត្រី សិង្ហបុរី លី ស៊ានឡុង និងលោកជំទាវ ក្នុងពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅ ។

សេចក្តីរាយការណ៍ដដេល បានបញ្ជាក់ឲ្យដឹងថា ពិធីបើកនេះមានការចូលរួមពីទស្សនិកជនប្រមាណជាងប្រាំបីម៉ឺន (៨០,០០០នាក់) នៅក្នុងទីតាំង Pit Building ប្រទេសសិង្ហបុរីរួមជាមួយនឹងក្រុមសិល្បករ សិល្បការិនី មកពីបណ្តាប្រទេសមួយចំនួនដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ចិន និងម្ចាស់ផ្ទះសិង្ហបុរីសរុបជាង ៨.០០០នាក់ផងដែរ។ ក្នុងនោះក្បាច់គុនល្បុកត្តោកម្ពុជា បានបង្ហាញពីភាពប្រណីត និងភាពអង់អាច ក្លាហាន ដែលមានប្រវត្តិរាប់ពាន់ឆ្នាំ ព្រមទាំងសិលាចារិកជាប់នៅជញ្ជាំងប្រាងប្រាសាទបុរាណខ្មែរ ផងដែរ។

ក្រៅពីពាក្យយ៉ាងខ្លីថា ⁣ជូនពរឆ្នាំថ្មីរបស់លោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង បានសំឡឹងរំពៃមើលក្បួនដង្ហែនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយលោកបានទាញយកកាម៉េរាផ្ទាល់ខ្លួនរបស់លោកភ្លាមមកផ្តិតយកផ្ទាំងទស្សនីយភាពសិល្បៈខ្មែរនៅពេលដែលក្បួនដង្ហែចូលមកដល់ជិតវេទិការបស់លោក ។ ការសម្តែងដោយរួមបញ្ចូលគ្នារវាងល្ខោនស្បែកធំ របាំអប្សរា របាំកញ្ឆែ និងក្បាចគុនល្បុក្កតោ សិល្បៈករ សិល្បៈការិនីខ្មែរ៥៤នាក់ បានរាំបង្ហាញជូនទស្សនិកជនរំលេចចេញនូវភាពប្រណីតនៃសិល្បៈខ្មែរដ៏ផូរផង និងភាពអង់អាចរបស់ខ្មែរផងដែរ ។ ពិសេសក្បាច់គុនល្បុកតោខ្មែរ បានបង្អួតពីភាពក្លាហាន អង់អាច ម៉ឺងម៉ាត់ លើចម្ងាយផ្លូវ៦០០ម៉ែត្រ ទាំងនៅលើគោក ក្នុងទឹក និងនៅលើវេទិកា ក្រុមសិល្បៈខ្មែរបានអង្រួនចិត្តអ្នកទស្សនាជិត៩០,០០០ម៉ឺននាក់ ឲ្យស្វេងយល់ពីភាពអស្ចារ្យរបស់ខ្មែរផ្នែកវប្បធម៌ អរិយធម៌ដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយនិងបានបន្សល់ទុកនូវស្នាមញញឹម និងស្នូរទះដៃយ៉ាងកងរំពង ដែលមិនអាចបំភ្លេចបាន ។

គួររំលឹកថា ពិធីដង្ហែក្បួនព្យុហយាត្រ ឈីងហ្គេនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរឆ្នាំថ្មី ជាពិសេសដើម្បីបង្កើននូវឯកភាពជាតិ និងសាមគ្គីភាពរវាងជាតិផ្សេងៗគ្នា ដែលកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី ។ ឆ្នាំនេះការដង្ហែក្បួនព្យុហយាត្រា ឈីងហ្គេ ក្រោមប្រធានបទ “Sound waves Chin gay, We Care Singapore” ។ រួមបញ្ចូលនូវក្បួនដង្ហែរសិល្បៈ និងទស្សនីយភាពជាច្រើនទៀត ត្រូវបានដាក់បង្ហាញជាមួយនឹងសម្លេងហូរកញ្ជៀវពីទស្សនិកជននៅពេលក្បួនដង្ហែនីមួយៗ បានរំកិលចូលមកដល់ ជាមួយនិងការបាញ់កាំជ្រួច ការបាញ់ភ្លើង និងការទម្លាក់ព្រិលសិប្បនិមិត្តមកលើទស្សនិកជន ដែលបង្ហាញពីការស្វាគមន៍ យ៉ាងកក់ក្តៅបំផុត។

គួររំលឹកថា ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី ក្រមសិល្បៈកម្ពុជាត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែរក្បួនឈីងហ្គេក្នុងឆ្នាំនេះ។ គណៈប្រតិភូកម្ពុជា ព្រមទាំងសិល្បករ សិល្បការិនីកម្ពុជា៧៤ នាក់ដឹកនាំដោយឯឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងក្រុមការងារ ៕ សារីម

ae (1)
ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖