ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី បាក់រលំអគារ រងរបួសមនុស្ស៩នាក់

ចែករំលែក៖

 

រញ្ជួយដីយ៉ាងតិច២លើកបានកើតឡើងនៅក្នុងខេត្ត Aceh កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីតាំងមួយដែលធ្លាប់រងការរញ្ជួយដីកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងមក ។

ការរញ្ជួយដីនេះ ត្រូវប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា មានទំហំ៥.១រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង៣ព្រឹក ។

ក្រុមកាកបាទក្រហមឥណ្ឌូនេស៊ីបានបញ្ជាក់ថា អគារបានបាក់រលំសង្កត់មនុស្សរងរបួសយ៉ាងតិច៩នាក់ នៅជិត Pidie Jaya សង្កាត់ Trianggadeng ខណៈដែលការរំញ័រកើតឡើងនៅច្រើនទីតាំងនោះ ។

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ការរញ្ជួយដី(នៅទីតាំងខាងលើនេះ)បណ្តាលឲ្យស្លាប់មនុស្សជាង១០០នាក់ ព្រមទាំងបំផ្លាញលំនៅឋានជាង១១.០០០ខ្នង ។

ក្រុមឧតុនិយមឥណ្ឌូនេស៊ីប្រកាសថា ការរញ្ជួយដីថ្ងៃទី១៦ ខែកុម្ភៈ នេះ ទំនងមិនបង្កឲ្យមានរលកយក្សស៊ូណាមិឡើយ ៕ ថាច់ យ៉ាត

usgs-aceh-quake


ចែករំលែក៖