ព័ត៌មានទាន់ហេតុការណ៍៖

បុរសនៅក្រុងបាងកកយកពស់វែកធ្វើជាប្រពន្ធដោយមើលឃើញថាជាសង្សារចាប់ជាតិ

ចែករំលែក៖

នៅពេលដែលអ្នកធ្លាប់ស្រឡាញ់អ្នកណាម្នាក់ងប់ងុល ទើបមានអារម្មណ៍ដឹងថាការឈឺចាប់ធំប៉ុនណានៅពេលបែកពី មនុស្សដែលខ្លួនស្រឡាញ់ជាងជីវិតនោះ។ ស្នេហា ពេលខ្លះយើងមិនអាចឈ្វេងយល់ដឹងទាំងស្រុងនោះឡើយ ពិសេសគឺបុរសជនជាតិថៃបានរៀបការជាមួយនាងពស់វែក ហើយរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខបំផុត។ ពេលដំបូងមានមនុស្សជា ច្រើនសើចចំអក ប៉ុន្តែនៅពេលដែលគេ បានដឹងការពិតពីបុរសខាងលើ ទើបធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង និងសរសើរដល់ភាពស្មោះស្ម័គ្រស្នេហ៍របស់បុរសរូបនោះ។

ចំពោះមនុស្សគ្រប់រូបពស់វែកគឺជាសត្វអាសិរពិសដ៏កាចសាហាវ ជាការភ័យខ្លាច របស់មនុស្សគ្រប់រូបពេលឃើញមិនហ៊ានទៅជិតឡើយ ប៉ុន្តែសម្រាប់បុរស នៅទី ក្រុងបាំងកករូបនេះគឺជាអ្នកដែលខ្លួន ស្រឡាញ់ខ្លាំងបំផុត។ ទោះបីទៅទីណា កន្លែងណា ធ្វើអ្វី គាត់និងប្រពន្ធពស់វែក មានប្រវែងជាង៣ម៉ែត្រ គឺទៅជាមួយគ្នាជា និច្ច ស្និទ្ធស្នាលដូចជាប្តីប្រពន្ធមិនអាច ឃ្លាតគ្នាបាន។

ហេតុអ្វីបានជាបុរសខាងលើរៀបការជាមួយពស់វែក។ រឿងរ៉ាវគឺដូច្នេះ កាលពី ៥ឆ្នាំមុន ស្រីដែលគាត់ស្រឡាញ់បំផុតក៏ស្រាប់តែស្លាប់ ធ្វើឲ្យគាត់អស់សង្ឃឹមនៅ ក្នុងឆាកជីវិត រស់នៅដូចជាមនុស្សគ្មាន វិញ្ញាណ ដោយក្តីឈឺចាប់ព្រោះបាត់បង់ មនុស្សជាទីស្រឡាញ់បំផុត។រហូតដល់ បានជួបនាងពស់វែកតាំងពីលើកដំបូង ការសម្លឹងមើលគ្នា ពេលមើលចំភ្នែកពស់ គាត់មានអារម្មណ៍ថាជាមិត្តស្រីរបស់ខ្លួនដែលបានស្លាប់មកចាប់កំណើតជាសត្វ ពស់។ តាំងពីពេលនោះមក បុរសរូបនេះបានចាប់ផ្តើមស្រឡាញ់នាងពស់វែកតាំងពីនៅតូច មិនត្រឹមតែប៉ុណ្ណោះក៏បានរៀប ចំពិធីរៀបការជាមួយនាងពស់វែកដែល ជាសង្សារកាលពីជាតិមុនថែមទៀត។

ជីវិតអាពាហ៍ពិពាហ៍របស់មនុស្ស និងសត្វពស់បានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តបំផុត ធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវច្រណែន។ ទោះបីទៅទីណាកន្លែងណាធ្វើអ្វី បុរសខាងលើ និងប្រពន្ធតែងតែទៅជាមួយ គ្នាមិនឃ្លាតពីគ្នាឡើយ។ ពេលញាំុបាយ បុរសជាប្តីបាននិទានរឿងសប្បាយឲ្យ ប្រពន្ធពស់ស្តាប់។ ការធ្វើដំណើរទៅ កម្សាន្តនៅទីកន្លែងណា ប្តីប្រពន្ធខាងលើតែងតែទៅជាមួយគ្នា។

លោក Worranan Sarasalin បានចែក រំលែករូបភាពរបស់ខ្លួន និងប្រពន្ធពស់នៅ លើបណ្តាញសង្គម ហើយបានសរសេរថា «នេះជាស្នេហាពិតប្រាកដ»។ ភ្លាមៗនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី មិត្តអ្នកអាន និងវាយតម្លៃ។

មនុស្សជាច្រើនបានយល់ព្រមជាមួយនឹងសកម្មភាពរបស់គាត់ដោយបញ្ជាក់ថា គាត់ពិតជាមានសុភមង្គលយ៉ាងខ្លាំងជា មួយប្រពន្ធពស់ មិនចេះឈ្លោះប្រកែកគ្នា។ ជាការពិតនោះពេលសម្លឹងមើលពស់បុរសខាងលើបានមើលឃើញរូបសង្សាររបស់ ខ្លួននៅក្នុងនោះទើបដាក់ចិត្តស្រឡាញ់ ខ្លាំងបែបនេះ។

ប៉ុន្តែរូបភាពខាងលើបានធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាច ដោយនិយាយថា បើ ទោះបីបែបណាសត្វគឺនៅតែជាសត្វ ខ្លាច ថ្ងៃណាមួយ នាងពស់នោះអាចធ្វើបាប គាត់។

បើទោះបីមានមនុស្សជាច្រើនវាយតម្លៃបែបណាក្តី តែបុរសជាប្តី និងនាងពស់វែកជាប្រពន្ធបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តបំផុត។

បុរសខាងលើបានបញ្ជាក់ឲ្យមនុស្ស គ្រប់គ្នាបានដឹងថា ស្នេហាពិតប្រាកដ គឺអាចឆ្លងផុតនូវគ្រប់ឧបសគ្គ មិនប្រកាន់ អាយុ ពណ៌សម្បុរ មាន ក្រ។ នៅពេលនេះបុរសខាងលើបំផ្លាញរនាំងរវាងមនុស្ស នឹង សត្វបានរៀបការនឹងគ្នា។ មួយវិញទៀតនេះក៏ជាសារដ៏សំខាន់មួយនៅលើពិភពលោក ក្នុងការការពារសត្វព្រៃ ដែលកំពុងប្រឈមនឹងការដាច់ពូជនូវប្រភេទសត្វជាច្រើន។សត្វ និងមនុស្សមានជីវិតតែមួយ ដូចគ្នាយើងមិនបំពានទៅលើគេ គេក៏មិន បំពានមកលើខ្លួនវិញដែរ៕ ម៉ែវ សាធី

be (5) be be (2) be (4)


ចែករំលែក៖