ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវប្រជាពលរដ្ឋប្ដឹងថាប៉ុនប៉ងធ្វើឃាត

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរងគ្រោះ ម្នាក់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តរតនគិរីដើម្បីរកយុត្ដិធម៌និងទាមទារសំណងជាថវិកា២ម៉ឺនដុល្លារពីលោកអនុ ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវដោយចោទប្រកាន់ថា លោក អនុប្រធានប៉ុស្តិ៍ប៉ុនប៉ងធ្វើឃាតដោយបើក រថយន្តបុកបណ្ដាលឲ្យជនរងគ្រោះពិការជើង ម្ខាងមិនមានអ្នករកស៊ីចិញ្ចឹមកូនតូច២នាក់។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះពិការជើងខាងឆ្វេងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងឈ្មោះ ប្រាក់ សុជុំ ជនជាតិខ្មែរ មានទីលំនៅភូមិចាថ្នោល ស្រុកសម្បូរណ៌ ខេត្តក្រចេះបានដាក់ពាក្យប្ដឹងចូលសាលា ដំបូងខេត្តរតនគិរីសុំប្ដឹងឈ្មោះ តុល មីនា អនុ ប្រធានបុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងបក្ខពួកមិនស្គាល់ឈ្មោះម្នាក់ទៀតសុំរកយុត្ដិធម៌និងទាមទារសំណង ជំងឺចិត្ត២ម៉ឺនដុល្លារដោយចោទប្រកាន់ថា លោកនាយរងប៉ុស្ដិ៍រូបនោះបើករថយន្តបំបុក ហើយបម្រុងជាន់បន្ថែមឲ្យស្លាប់តែត្រូវ បានគេរារាំងជួយទាន់ទើបបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ពិការកាត់ជើងម្ខាង។

ពាក្យបណ្ដឹងនោះជនរងគ្រោះបាន រៀបរាប់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧វេលាម៉ោង៩ទៅម៉ោង១០យប់ ជនរងគ្រោះបានឌុបឈើប្រភេទសុក្រំចំនួន ២ដុំតូចៗតាមម៉ូតូជាមួយអ្នកស្រុកផ្សេងទៀត។ លុះមកដល់ភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាកកាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I- 9455 បើកបរដោយឈ្មោះ តុល មីនា និងបក្ខពួកម្នាក់ទៀតជិះក្នុងរថយន្តមកស្ទាក់មុខរួចបើក បំបុកជនរងគ្រោះពីចំហៀងចំជើងខាងឆ្វេង ប៉ើងធ្លាក់ទៅចូលប្រឡាយ។ ពេលនោះ បក្ខពួករួមដំណើរបានអើតមើលតាមកញ្ចក់ ហើយឈ្មោះ តុល មីនា បានជាន់ហ្គារថយន្ត បន្ថែមបម្រុងបុកជនរងគ្រោះបន្ថែមឲ្យស្លាប់ តែម្ដង ប៉ុន្តែសំណាងល្អដោយមានឈ្មោះ ហានដែលជាអ្នកជិះម៉ូតូមួយទៀតទៅរារាំង កុំឲ្យរថយន្តនោះបុកម្ដងទៀត ។

ក្រោយមានការរារាំងជនបង្កបានបើក រថយន្តរត់គេចតែត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានក្រោយមកលែងទៅវិញ។ ពេលនោះក៏មានរថយន្តដឹកដំឡូងបើកឆ្លងកាត់ បានជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែដោយសារជនរងគ្រោះមានរបួសធ្ងន់បាក់ ឆ្អឹងជើងបែកដាច់សរសៃទើបបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ២១ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ហើយពេទ្យជំនាញ វៀតណាមកាត់ជើងឆ្វេងជនរងគ្រោះត្រឹមជង្គង់តែម្ដង ។

តាមការប្ដឹងចោទប្រកាន់និងទារសំណង ខាងលើនេះលោក តុល មីនា តាមពាក្យ បណ្ដឹងថា ជានាយរងប៉ុស្តិ៍នគបរាលច្រក ទ្វារនោះមិនអាចសុំការបំភ្លឺបានទេ ។

វាជារឿងមួយគួរឲ្យអាណោចអាធម៌ ដែលក្មេងប្រុសស្រី២នាក់អាយុទើប៦-៧ ឆ្នាំត្រូវជាកូនជនរងគ្រោះរស់អាស្រ័យលើឪពុកតែប៉ុណ្ណោះ តើក្មេងនឹងក្លាយទៅជា យ៉ាងណាបើឪពុកត្រូវពិការជើងគ្មានអ្នក ចិញ្ចឹមម្ដាយក៏គ្មានទៀតនោះ? ដូច្នេះជន រងគ្រោះត្រូវសង្ឃឹមលើតុលាការជួយរក យុត្តិធម៌ឲ្យ ពីព្រោះគាត់ជាប្រជាពលរដ្ឋ។ រីឯជនបង្កជាអ្នកមានអំណាចទៀតផង នោះ ៕ ហេង សូរិយា

3


ចែករំលែក៖