ព័ត៌មានទាន់ហេតុការណ៍៖

វប្បធម៌ថ្មីរបស់អាជ្ញាធរខេត្តតាកែវគឺចាប់ជនសង្ស័យរួចដោះលែងជាថ្នូរនឹងប្រាក់

ចែករំលែក៖

ខេត្តតាកែវ៖ មួយរយៈចុងក្រោយនេះនៅខេត្តតាកែវបានលេចចេញនូវរឿងរ៉ាវមិន ប្រក្រតីជាច្រើនករណីដែលមានសំណុំរឿងស្រដៀងគ្នានោះគឺការដែលអាជ្ញាធរមាន សមត្ថកិច្ចចុះចាប់បង្ក្រាបបទល្មើស ហើយដោះលែងជនសង្ស័យជាថ្នូរនឹងប្រាក់។ ម្តង ហើយម្តងទៀតរឿងដដែលៗនេះកំពុងញាំញីនៅតាមមូលដ្ឋានក្នុងខេត្តតាកែវធ្វើ ឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

ជនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវ បានសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់ខ្លួន រួចហើយដោះលែងជាថ្នូរនឹងប្រាក់ជាង២ ពាន់ដុល្លារ? អ្នកកត់កន្ទុយលេខម្នាក់ត្រូវ បានស្ថាប័នតុលាការខេត្តនេះដោះលែង ជាថ្នូរនឹងប្រាក់ជិត២.០០០ដុល្លារ, អ្នក នេសាទ(ឆក់ត្រីខុសច្បាប់)៣នាក់ត្រូវ បានមន្ត្រីជលផលចាប់ ហើយដោះលែង ទៅវិញជាថ្នូរនឹងប្រាក់សរុប៣.១៥០ដុល្លារ។ ឥឡូវនេះទៀតអភិបាលស្រុកអង្គរបុរីបញ្ជា ឲ្យចាប់ត្រាក់ទ័រភ្ជួរដី ហើយដោះលែងវិញ ជាថ្នូរនឹងប្រាក់១ពាន់ដុល្លារ…។

ចាប់លែងៗជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារបែបនេះមិនមែនធ្វើឲ្យប្រជាពលរដ្ឋ ជនរងគ្រោះសប្បាយចិត្តនោះទេ។ ពីមាត់ មួយទៅមាត់មួយនិយាយអំពីអំពើអាក្រក់ របស់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នឹងអំពើពុករលួយនេះ។ វាហាក់ដូចជាដុតបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ខេត្តក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ បើទោះ បីជាអ្នកប្រព្រឹត្តអំពើពុករលួយបដិសេធ ប៉ុន្តែប្រជាពលរដ្ឋដឹងច្បាស់នូវអ្វីដែល អាជ្ញាធរមានសមត្ថកិច្ចបានប្រព្រឹត្តមកលើ ប្រជាពលរដ្ឋស្លូតត្រង់ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា អភិបាល ស្រុកអង្គរបុរីលោក ឌឹម គឹមសាន្ត កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧បានបញ្ជាឲ្យមានការចាប់ត្រាក់ទ័រដែលភ្ជួរដីព្រៃលិចទឹក សម្រាប់ត្រីពងកូនចំនួន២គ្រឿង ហើយ បានធ្វើការដោះលែងវិញនៅថ្ងៃបន្ទាប់ ជាថ្នូរនឹងប្រាក់១ពាន់ដុល្លារ ។

អ្នកភូមិទាំងនោះបានលើកឡើងថា សមត្ថកិច្ចបានចុះឃាត់ត្រាក់ទ័រទាំង២គ្រឿង ដែលគេដឹងថា មានម្ចាស់ឈ្មោះ ហ៊ុច ជា កូនប្រសាលោក ជូ ផារិន មេឃុំអង្គរបុរី កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ នៅចំណុច ខាងលិចទួលកន្ត្រក ស្ថិតក្នុងភូមិទួល ក្រសាំង ឃុំអង្គរបុរី ស្រុកអង្គរបុរី ហើយ បានដោះលែងវិញកាលពីព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីមានការរត់ការ សម្រួលដោយចំណាយអស់ប្រាក់១ពាន់ ដុល្លារនោះ ។

ជុំវិញករណីខាងលើលោក ភី ឈុន អធិការស្រុកអង្គបុរីបានឲ្យដឹងថា លោក ពិតជាបានបញ្ជាឲ្យកម្លាំងរបស់លោកចុះ ទៅឃាត់ត្រាក់ទ័រ២គ្រឿងដែលបានឈូសឆាយដីព្រៃលិចទឹកដែលគ្រប់គ្រងដោយ ជលផលប្រាកដមែន គឺទទួលបញ្ជាពីលោក ឌឹម គឹមសាន្ត។ ចំណែករឿងដោះលែងជាថ្នូរនឹងប្រាក់១ពាន់ដុល្លារនោះជារឿងរបស់លោកអភិបាលស្រុក ។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរ បុរីបានឲ្យដឹងថា លោកពិតជាបានបញ្ជា កម្លាំងឲ្យទៅឃាត់ត្រាក់ទ័រចំនួន២គ្រឿងខាងលើមែន តែលោកគ្រាន់តែឲ្យធ្វើកិច្ច សន្យាអប់រំមិនបានទទួលទឹកប្រាក់១ពាន់ដុល្លារនោះទេ ។

យ៉ាងណាក៏ដោយបើយោងតាមមន្ត្រី ជំនាញថា ផ្អែកតាមច្បាប់អភិបាលស្រុក គ្មានសិទ្ធិធ្វើកិច្ចសន្យាអប់រំលើជនល្មើសដែលបំផ្លិចបំផ្លាញព្រៃលិចទឹកជាជម្រកត្រី ពងកូននោះទេគឺត្រូវតែបញ្ជូនជនសង្ស័យទៅឲ្យក្រុមមន្ត្រីជំនាញដើម្បីចាត់ការតាមច្បាប់ជលផល ដែលតាមច្បាប់ស្ដីពីជល ផលត្រង់មាត្រា៩៨ចែងថា ជនណាដែលធ្វើការឈូសឆាយដីព្រៃលិចទឹកជាជម្រកត្រីពងកូននឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ពី៣ឆ្នាំទៅដល់៥ឆ្នាំ។ ចំណែកវត្ថុតាងត្រូវ រឹបអូសយកមករក្សាទុកជាទ្រព្យសម្បត្តិ របស់រដ្ឋ ។

ប្រជាពលរដ្ឋនៅស្រុកអង្គរបុរីនិយាយថា មិនមែនតែមួយករណីនេះទេដែលអាជ្ញា ធរស្រុក ជាពិសេសកម្លាំងសមត្ថកិច្ចបាន ប្រព្រឹត្តទង្វើយ៉ាងដូច្នេះ។ ប៉ុន្តែករណីខ្លះ គ្រាន់តែចំណាយលុយតិចតួចមិនដល់ថ្នាក់ បញ្ចាំស្រែ ឬលក់ទ្រព្យសម្បត្តិនោះទេ។ ការដែលអាជ្ញាធរចាប់ខ្លួន ឬចាប់គ្រឿងចក្រ ហើយត្រូវចំណាយប្រាក់បង់រាប់ពាន់ដុល្លារ នោះប្រជាពលរដ្ឋចៀសមិនផុតពីការដែល ត្រូវយកដីស្រែធ្លាប់បង្កបង្កើនផលរាល់ឆ្នាំ ទៅបញ្ចាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន នោះឡើយ។ ទង្វើបែបនេះវាជាការរុញ ច្រានជីវភាពប្រជាពលរដ្ឋឲ្យកាន់តែក្រីក្រ ឡើងថែមទៀតដែលបែបនេះគឺផ្ទុយពី គោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាយ៉ាងពិតប្រាកដ ៕ ហេង សូរិយា

1


ចែករំលែក៖