ព័ត៌មានទាន់ហេតុការណ៍៖

សេតវិមានហាមបណ្តញព័ត៌មានធំចូលរួមក្នុងសន្និសីទកាសែត

ចែករំលែក៖

សេតវិមានពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចហាមប្រាមបណ្តាញព័ត៌មានធំៗ ដែលតែងតែរិះគន់រដ្ឋាភិបាលដូណាល់ ត្រាំចូលរួមនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ដែលធ្វើឡើងរបស់អ្នកនាំពាក្យសេតវិមានលោក Sean Spicer ។

តាមការប្រកាសរបស់សេតវិមានបានឲ្យដឹងថា បណ្តាញព័ត៌មានដែលហាមប្រាមចូលរួមនៅក្នុងសន្និសីទកាសែតរួមមានៈ បណ្តាញព័ត៌មាន CNN ,the New York Times , Politico, The Los Angeles Times និង BuzzFeed ចូលថតរូប និងយកព័ត៌មាននៅសេតវិមាន ។

ការសម្រេចរបស់សេតវិមានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅអាមេរិក និងសហគមន៍អន្តរជាតិ ។ បណ្តាញព័ត៌មានដែលបានហាមប្រាមគឺមានការផ្សព្វផ្សាយទូទាំងអាមេរិក និងពិភពលោក។ អ្នកនាំពាក្យសេតវិមានលោក Spicer មិនបានបញ្ជាក់ពីមូលហេតុបណ្តាលឲ្យការចូលយកព័ត៌មានរបស់បណ្តាញព័ត៌មានធំៗខាងលើ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា បណ្តាញផ្សព្វផ្សាយមួយចំនួនដូចជា Bloomberg , CBS និង រ៉យទ័រផងដែរ បានចូលរួមនៅក្នុងសន្និសីទជាប្រចាំដែលធ្វើឡើងនៅក្នុងបន្តាប់ធ្វើការរបស់លោក Spicer មិនមែននៅក្នុងបន្ទប់សន្និសីទកាសែតនៅសេតវិមានដូចដើមនោះឡើយ ។

អ្នកនាំពាក្យសេតវិមាន លោក Spicer បានបញ្ជាក់ថា «ការងាររបស់យើងគឺធានាដល់ការផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ពលរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហើយយើងនឹងឆ្លើយនូវសំនួរទាំងឡាយរបស់អ្នកសារព័ត៌មាន។ ប៉ុន្តែពេលនេះយើងមិនចាំបាច់ធ្វើបែបនេះជារឿងរាល់ថ្ងៃនោះឡើយ ។

សកម្មភាពហាមប្រាមថតរូប នៅក្នុងពេលធ្វើសន្និសីទកាសែតនៅសេតវិមាន ធ្វើឲ្យបណ្តាញព័ត៌មានធំៗដូចជា AP និង Times ក៏បានសម្រេចចាកចេញពីបន្ទប់សន្និសីទផងដែរដើម្បីប្រឆាំង ។ សកម្មភាពបែបនេះរបស់សេតវិមានដោយសារតែ បណ្តាញព័ត៌មានជាច្រើនប្រឆាំងនឹងនយោបាយដឹកនាំរបស់លោកត្រាំ ៕ ម៉ែវ សាធី
se

WASHINGTON, DC - FEBRUARY 01:  White House Press Secretary Sean Spicer takes questions from reporters in the Brady Press Briefing Room at the White House February 1, 2017 in Washington, DC.  (Photo by Mark Wilson/Getty Images)


ចែករំលែក៖