ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករ និងកម្មករខ្មែងយករទេះត្រីបិទផ្លូវពីរថ្ងៃបន្ទាប់ពីថៃរិតបន្តឹងពន្ធនាំចួលត្រី

ចែករំលែក៖

ប៉ោយប៉ែតៈ រយៈពេលពីរថ្ងៃគីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមអាជីវករ និងកម្មករអូសរទេះត្រី បានយករទេះបិទផ្លូវនៅលើស្ពានមិត្តភាពកម្ពុជា ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចថៃ រិតបន្តឹងពន្ធត្រីពីប្រទេសកម្ពុជាទៅលក់ឲ្យភាគីថៃក្នុងផ្សាររ៉ុងក្លឿ ។

ការរិតបន្តឹងយកពន្ធត្រីពីក្រុមអាជីវករខ្មែរ ដែលសមត្ថកិច្ចថៃយកពន្ធនោះ គីដោយសារមានកម្រៃថ្លៃលើសពីការនាំចូលកន្លងទៅ ។ ដោយគ្មានជំរើស ទើបពួកគាត់សម្រេចចិត្តយករទេះដឹកត្រីបិទផ្លូវរយៈពេលពីរថ្ងៃ។

បើតាមការអះអាងរបស់អាជីវករខ្មែរលើកឡើងថា កាលពីកន្លងទៅ ពួកគាត់ដឹកត្រីមួយរទេះស្មើរ១៥០គីឡូក្រាម បង់ពន្ធឲ្យភាគីថៃចំនួន៣០០បាតទៅ៤០០បាត បើគិតជាប្រាក់រៀលស្មើ៣ម៉ឺន៥ពាន់រៀលទៅ៤ម៉ឺន៦ពាន់រៀល ។ លុះនៅព្រឹកថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងសមត្ថកិច្ចថៃបានរិតបន្តឹងឲ្យពួកគាត់បង់ពន្ធឲ្យសមត្ថកិច្ចថៃមួយខេងត្រីស្មើ១៥០គីឡូក្រាមនេះ តម្លៃ១២០០បាតទៅ១៥០០បាត បើគិតជាប្រាក់រៀលស្មើ១៣ម៉ឺនរៀល ទៅ១៦ម៉ឺនរៀល ហើយបើគិតជាគីឡូក្រាម ១គីឡូក្រាមបង់ពន្ធ១២បាត ។ ដោយសារតែរិតបន្តឹងបែបឲ្យបង់ពន្ធថ្លៃ និងការយកត្រីទៅលក់គ្មានកម្រៃសម្រាប់ថ្លៃពលកម្មរបស់ពួកគាត់ ទើបសម្រេចចិត្តយករទេះបិទផ្លូវដើម្បីឲ្យអាជ្ងាធររកដំណោះស្រាយជូនពួកគាត់ ។

ជុំវិញការយករទេះបិទផ្លូវនៅលើស្ពានមិត្តភាពកម្ពុជា ថៃបង្កការកកស្ទះនេះដែរ គេសង្កេតឃើញមន្ត្រីកម្ពុជាគ្រប់ស្ថាប័ន ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ចូលទៅប្រទេសថៃដើម្បីសម្រប សម្រួលរកដំណោះស្រាយជូនក្រុមអាជីវកខ្មែរ ដែលដឹកត្រីទៅលក់នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ។

ក្រោយពីសម្របសម្រួលជាមួយភាគីថៃ លោកង៉ោ ម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការសម្រប សម្រួលជាមួយភាគីថៃនោះគឺបានជោគជ័យមួយដំណាក់កាល ដើម្បីបញ្ចៀសការកកស្ទះនោះ ខាងភាគីថៃគេបានឲ្យក្រុមអាជីវករខ្មែរបង់ប្រាក់មួយរទេះ(១ខេង)ស្មើ១៥០គីឡូក្រាមចំនួន៥០០បាត(ស្មើ៥៥៧០០រៀល ដោយគិតពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោកបញ្ជាក់ថា លុះដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ភាគីថៃគេឲ្យបង់តាមផ្លូវច្បាប់(គី១គីឡូក្រាម តម្លៃ១២បាតប្រាក់ថៃ) លោកថា ទោះជាយ៉ាងណា លោកនឹងខិតខំបន្តសម្របសម្រួលជាមួយភាគីថៃរហូត ដើម្បីឲ្យដំណើរការបានល្អឡើងវិញ ៕ វណ្ណា

unnamed (5) unnamed unnamed (1) unnamed (2) unnamed (3) unnamed (4)


ចែករំលែក៖