ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជំរុញឲ្យអង្គការមូលនិធិកុមារកម្ពុជា បន្ដសហការឲ្យបានល្អជាមួយអាជ្ញាធរ ដើម្បីកសាងអនាគតគ្រួសារ និងសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោក វីល្លាម អេហេដ បានបញ្ជា់ថា ៖ ដើម្បីនិគត់ភាព នៃការអភិវឌ្ឍ ការងារកុមារនៅកម្ពុជា ទៅបានដោយរលូន តាមលទ្ធិប្រជាធិបតេយ្យនោះ វាទាល់តែ គ្រឹះស្ថានមធ្យមសិក្សា NEESON CRIPPS ដែលជាអង្គការមូលនិធិកុមារកម្ពុជា ត្រូវតែសហការ ឲ្យបាន ល្អជាមួយអាជ្ញាធរ ដើម្បីកសាងអនាគតគ្រួសារ និងសង្គម ។ ព្រោះថាការងារកុមារ វាទាក់ទងនិងសហគមន៏ ពិសេសអាជ្ញាធរនៅមូលដ្ឋាន ។

លោក វីល្លាម អេហេដ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅកម្ពុជា បានបញ្ជា់បែបនេះ ខណៈលោក ចូលរួម ជាអធិបតីភាព ក្នុងពិធី ជួបជុំជាមួយឪពុក ម្ដាយ សិស្ស ក្រីក្រ នៅសហគមន៏ស្ទឹងមានជ័យ ដែលកំពុងសិក្សា នៅអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ស្ទឹង មានជ័យ កាលពីព្រឹកថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០១៧ ។

លោកស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា បានបញ្ជាក់ថា ៖ បច្ចុប្បន្ននេះ អង្គការលោកកំពុងអំពាវនាវ ដល់កុមារក្រីក្រ ដែលគ្មានលទ្ធិភាព ទៅបន្ដការសិក្សានៅសាលារដ្ឋ ឲ្យចូលមកបន្ដការសិក្សានៅ ទីនេះ ។ មិនតែប៉ុណ្ណោះ លោកនិងខិតខំ ជម្លៀសកុមារឲ្យចេញពីតំបន់គំនរសំរាម ស្ទឹងមានជ័យ និងគំនរផ្សេងៗទៀត ឲ្យពួកគេចូលមកស្នាក់នៅសិក្សារៀនសូត្រនៅទីនេះ ក្នុងគោលបំណងតែមួយគត់ គឺលើស្ទួយអនាគតពួកគេរួចចាកផុត ពីភាពល្ងុងខ្លៅ។ លើកស្ទួយ ពួកគេឲ្យមានលទ្ធភាព ទៅបន្ដការសិក្សានៅសាលារដ្ឋ កំរិត វិទ្យាល័យ និងសកលវិទ្យាល័យធំៗរបស់រដ្ឋ ។

លោកបន្ដថា៖ អង្គការរបស់លោកកំពុង ចូលរួមអនុវត្ដនូវផែនការយុទ្ធសាស្ដ្រលប់បំបាត់អក្ខរកម្ម ឆ្នាំ២០១៧ ដល់២០២០ ជាមួយ រាជរដ្ឋាភិបាល និងនូវតែបន្ដផ្ដល់ការលើកទឹកចិត្ដ ដល់កុមារ ក្រីក្រ ព្រោះថា កុមារជាទុំទាំងស្នងឬស្សី ជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឆ្ពោះទៅរកភាពរីកចម្រើន ។

មិនតែប៉ុណ្ណោះ ការអប់រំ ទាំងអស់ ក៏បានចូលរួមដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយផងដែរ។

លោក វីល្លាម អេហេដ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ៖ អង្គការមូលនិធិកុមារកម្ពុជា ត្រូវបន្ដ សហការជាមួយក្រសួងអប់រំ ដើម្បរួមគ្នាគាំទ្រ ជំរុញមិនឲ្យមាននណាម្នាក់នៅក្រៅសេវាអប់រំ និងត្រូវបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព និងជំនាញ ខ្ពស់គ្រប់ៗគ្នាប្រកបដោយសក្ដានុពលសម្រាប់ពេលអនាគត ។

លោកក៏បាន អំពាវនាវឲ្យអង្គការ ត្រូវពង្រឹង គុណភាពវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ជាមួយវិស័យរដ្ឋនិងឯកជនផងដែរ ។ ត្រូវបន្ដ បើកទីផ្សារទូលាយលើ វិស័យ អប់រំ នេះ ក៏ដើម្បី លើកកម្ពស់គុណភាព ចំណេះ ដឹង និងធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ បាន បញ្ជាក់ដែរថា ៖ លោកនិងខិតខំបន្ដសហការឲ្យកាន់តែល្អជាមួយ អង្គការមូលនិធិកុមារកម្ពុជា រវាងអាជ្ញាធ រនៅមូលដ្ឋាន ពិសេសចូលរួម ចុះផ្សព្វផ្សាយ ដល់អាណាព្យាល សិស្ស ឲ្យយល់ដឹងពីសារៈ ប្រយោ ជន៏ នៃការសិក្សា មានចំណេះវិជ្ជា គឺនាំមកនូវអនាគតល្អ ។

លោកបន្ដថា៖ ចាប់តាំងពីអង្គការនេះ បានកកើតរយៈពេលជាង ១២ឆ្នាំ នៅក្បែគំនរសំរាមស្ទឹងមានជ័យនេះមក មានកុមារជាច្រើន បានចូលសិក្សា រៀនសូត្រ និងទទួលបានការចេះដឹង ច្រើនខ្លះបានទៅបន្ដ ការ សិក្សានៅ សកលវិទ្យាល័យ សាលារដ្ឋ និងមហា វិទ្យាល័យជាច្រើនទៀតផងដែរ ។ ទន្ទឹមនិងនេះ លោកក៏បានអំពាវនាវ ទៅក្រសួងអប់រំ ក៏ដូចក្មួយប្អូនៗ យុវជន យើង ត្រូវ បន្ដ រួមគ្នា ដើម្បីបន្ដចាប់ដៃគូរ អប់រំ កុមារ ចតូច ៗ ឲ្យពួកគេមានចំណេះ ដឹងខ្ពង់ខ្ពស់ រស់នៅ ក្នុងសហគមន៏ប្រកបដោយ សុខសាន្ត៕ ហេង សូរិយា

unnamed (3)

unnamed (8) unnamed unnamed (1) unnamed (2)
unnamed (4) unnamed (5) unnamed (6) unnamed (7)


ចែករំលែក៖