ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីវេណេហ្សុ៊យអេឡាច្រានចោលការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

អនុប្រធានាធិបតីប្រទេសវេណេហ្សុ៊យអេឡា លោកTareck El Aissami បានចោទប្រកាន់អាមេរិកថា បានចាប់ផ្តើមសង្គ្រាមប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះ ។ ជាមួយគ្នានោះលោកបានចោទប្រកាន់ ក្រុមប្រឆាំង ដែលមានគាំទ្រដល់សកម្មភាពរបស់សេតវិមានបំពាន់លើអធិបតេយ្យរបស់ប្រទេសខ្លួន ។

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ជាតិវេណេហ្សុ៊យអេឡា អនុប្រធានាធិបតី El Sissamiបានចោទប្រកាន់ក្រសួងហិរញ្ញវត្ថុអាមេរិកថាបានចូលរួមក្នុងគម្រោង ប្រឆាំងរដ្ឋាភិបាលវេណេហ្សុ៊យអេឡា។ ជាមួយគ្នានោះលោកបានច្រាន់ចោលរាល់ការចោទប្រកាន់របស់សេតវិមាន ថា លោកបានជាប់ពាក់ព័ន្ធនឹងការជូញដូរគ្រឿងញៀន។

ប្រតិកម្មខាងលើកើតឡើង ក្រោយពេលដែលក្រសួងហិរញ្ញវត្ថុអាមេរិក ពេលថ្មីៗនេះបានអនុម័ត ការដាក់ទណ្ឌកម្មទៅលើអនុប្រធានាធិបតី វេណេហ្សុ៊យអេឡា ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនពីវេណេហ្សុ៊យអេឡាចូលទៅអាមេរិក។

អនុប្រធានាធិតីខាងបានបញ្ជាក់ថា ព័ត៌មានខាងលើ គឺជាការចោទប្រកាន់ដោយគ្មានហេតុផល ហើយលោក ក៏មិនដែលមានគណនីធនាគាណាមួយនៅអាមេរិកនោះដែរ ។ កន្លងមករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសបង្កកទ្រព្យសម្បត្តិទាំងអស់របស់អនុប្រធានាធិបតីវេណេហ្សុ៊យអេឡា ហើយហាមប្រាមលោកចូលទឹកដីអាមេរិកទៀតផង ក្រោយចោទប្រកាន់ថា លោកបានបញ្ជូនកាកូអុីនទៅអាមេរិក ។

អនុប្រធានាធិបតី El Aissami គឺជាមន្ត្រីជាន់ខ្ពស់របស់វេណេហ្សុ៊យអេឡា ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម ដោយសារតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើន ក្នុងនោះមានទាំងវិបត្តិនយោបាយនៅក្នុងប្រទេសផងដែរ ៕ ម៉ែវ សាធី

អនុប្រធានាធិបតីប្រទេសវេណេហ្សុ៊យអេឡា លោកTareck El Aissami

អនុប្រធានាធិបតីប្រទេសវេណេហ្សុ៊យអេឡា លោកTareck El Aissami


ចែករំលែក៖