ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបចុះប្រតិបត្តិការរយៈពេល១ថ្ងៃក្នុងទីតាំងផ្សេងគ្នា ឃាត់ខ្លួនអ្នកញៀនថ្នាំ ប្រុស ស្រី ២៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរសារធាតុញៀនរយៈពេល១ថ្ងៃ នៅទីតាំងផ្សេងគ្នាចាប់ខ្លួន ជនប្រុស ស្រី ចំនួន២៤នាក់(ក្នុងនោះ ៨នាក់ )បញ្ជូនទៅមណ្ឌលកែប្រែ និង១៦នាក់នាំយកមកធ្វើការសួរនាំនការិយាល័យជំនាញហេតុការចុះបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅចាប់ពីម៉ោង៣ ទៅម៉ោង៤និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ស្ថិតនៅសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ការចុះបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរសារធាតុញៀននេះដោយសារមានសេចក្តីរាយការណ៍រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ចំនួន២៤នាក់ រយៈពេល១ថ្ងៃ នៅទីតាំងផ្សេងគ្នា ក្នុងក្រុងសៀមរាប រួចនាំយកមកធ្វើការសួរនាំ នៅការិយាល័យជំនាញ ក្រោយពេលឃាត់ខ្លួន បានជនសង្ស័យ ខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅគ្រើម ប្រភេទ(ម៉ាទឹកកកចំនួន២៥កញ្ចប់ ស្មើនឹងទម្ងន់ ២៤,៤៥ក្រាម ,ទូរសព្ទ័ ដៃ ចំនួន១៩គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ចំនួន២៤ នាក់ ក្នុងនោះ ជនសង្ស័យ ប្រុស ស្រីចំនួន៨នាក់(ស្រី២នាក់) កម្លាំងជំនាញ បញ្ជូនទៅមណ្ឌលស្តានីតិសម្បទាខេត្ត។ ចំណែកជនសង្ស័យ ប្រុស ស្រី ចំនួន១៦នាក់(ស្រី៤នាក់) និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

ase (1) ase (2) ase (3)


ចែករំលែក៖