ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកឡើងគម្រោងឡោមព័ទ្ធកោះសិប្បនិមិត្តរបស់ចិននៅសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

មនុស្សជាច្រើនបង្ហាញក្តីបារម្ភយ៉ាង ខ្លាំង បើទោះបីជារឿងស្របច្បាប់ តែការ ឡោមព័ទមិនឲ្យចិនចូលទៅកាន់កោះសិប្ប និមិត្តដែលចិនបង្កើតឡើងនិងគ្រប់គ្រងខុស ច្បាបគឺជាសកម្មភាពបង្កសង្គ្រាមជំរុញ ញឲ្យមានការផ្ទុះអាវុធដាក់គ្នា។

នៅពេលដែលចិនបិទមិនឲ្យប្រទេស ដទៃទៀតចូលទៅកៀកប្រជុំកោះ Scarborough និងកោះដទៃទៀតនៅសមុទ្រចិនភាគខាងត្បូងម្តេចមិនចាត់ទុកចិនថា ជា អ្នកបង្កសង្គ្រាមជំរុញឲ្យមានការផ្ទុះអាវុធកើតឡើងពេលនេះអាមេរិកនឹងអនុវត្តតាមអ្វីដែលចិនបានធ្វើនៅតំបន់សមុទ្រ និង ប្រជុំកោះទាំងនោះ។ អាមេរិកនឹងឡោម ព័ទ្ធមិនឲ្យចិនចូលទៅកាន់កោះទាំងនោះដែរ។

ចំពោះការឡោមព័ទ្ធមិនឲ្យប្រទេសជិតខាងចូលទៅកាន់កោះដែលចិនគ្រប់គ្រង ខុសច្បាប់គឺជារឿងផ្សេងដោយប្រទេស ជិតខាងនៅក្នុងតំបន់អាស៊ានមិនមានកម្លាំង គ្រប់គ្រាន់ទប់ទល់ជាមួយចិន។ ចំណែក ការមកឡោមព័ទ្ធរបស់អាមេរិកមិនឲ្យចិនចូលទៅកាន់កោះសិប្បនិមិត្តដែលខ្លួនខំសាងសង់ជារឿងមួយផ្សេងទៀតដោយសារតែចិនបានចំណាយប្រាក់ជាច្រើន ទៅលើការសាងសង់ ហើយចិនមានកម្លាំង គ្រប់គ្រាន់ ដូច្នេះចិនមិនអនុញ្ញាតឲ្យអាមេ រិករារាំងបានសម្រេចឡើយ។

ប៉ុន្តែតាមអ្នកឯកទេស Jessica Weiss មានឯកទេសស្រាវជ្រាវស្តីអំពីប្រជាជនចិន បានបញ្ជាក់ថា បើទោះបីចិនមានកម្លាំងខ្លាំង តែចិនមិនចង់ឲ្យផ្ទុះសង្គ្រាមនាពេលនេះឡើយ។ ចិនពិតជាទទួលបានផលប្រយោជន៍ ច្រើនក្នុងការបញ្ចៀសសង្គ្រាមកើតឡើងនៅក្នុងតំបន់ ពិសេសជាមួយអាមេរិក។ ការ បញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំគឺជាយុទ្ធសាស្ត្រយូរអង្វែងរបស់ចិននៅសមុទ្រចិនភាគខាងត្បូង។

តាមទស្សនាវដ្តី Foreign Policy របស់ អាមេរិកបានឲ្យដឹងថា រយៈពេលចុង ក្រោយនេះចិនកាន់តែខ្លាំងឡើងៗ ដោយ សារតែអាមេរិកខ្វះសកម្មភាពនៅក្នុងតំបន់ដែលមានវិវាទស្រពេចស្រពឹល។ តាម ទស្សនាវដ្តីខាងលើអាចនឹងមានអំពើហិង្សា កើតឡើងនៅលើកោះសិប្បនិមិត្តទាំងនោះ។ ទាំងអាមេរិកនិងចិនត្រូវយល់យ៉ាងច្បាស់ ថា បើមានសង្គ្រាមកើតឡើងនោះប្រទេសជិតខាងនៅក្នុងតំបន់ប្រាកដជាចូលរួមជាមួយជាក់ជាមិនខានឡើយ។

នៅពេលនេះចិនកំពុងបញ្ចប់ការសាងសង់ទីកន្លែងដាក់តម្កល់គ្រាប់មីស៊ីលបាញ់ ចម្ងាយឆ្ងាយនៅលើកោះសិប្បនិមិត្តដែលចិនបានកសាងនៅក្នុងសមុទ្រចិនខាង ត្បូងម្តុំទីប្រជុំកោះ Spratleys។ ព័ត៌មាន មួយនេះបានលេចមកចំពេលដែលក្រសួងការបរទេសអាមេរិកបានប្រាប់ឲ្យដឹងពីកិច្ចសន្ទនារវាងលោករដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillerson នឹងមន្រ្តីការទូតជាន់ ខ្ពស់ចិន។

មានទីតាំងសម្រាប់តម្កល់គ្រាប់មីស៊ីលជាង២០កន្លែងដែលចិនបានសាងសង់នៅ លើកោះសិប្បនិមិត្តស្ថិតក្នុងតំបន់ទីប្រជុំកោះស្ព្រែតលីនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការអះអាងរបស់អ្នកទទួលខុសត្រូវអាមេរិកពីររូបមិនបញ្ចេញឈ្មោះ។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលក្រុមអ្នកសង្កេតការណ៍កំពុងរង់ចាំមើលប្រតិកម្មផ្លូវការពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ ធ្លាប់បានបង្ហាញជំហរ ម៉ឺងម៉ាត់ទល់នឹងចិនទាក់ទងនឹងសំណុំរឿង នៅសមុទ្រចិនខាងត្បូង។

សំណុំរឿងនៅសមុទ្រចិនខាងត្បូងចិនកំពុងមានជម្លោះប្រទាញប្រទង់គ្នាជាមួយ នឹងប្រទេសអាស៊ីមួយចំនួន ពិសេស ប្រទេសសមាជិកអាស៊ានគឺហ្វុីលីពីន ប៊្រុយ ណេ ម៉ាឡេស៊ី និងប្រទេសវៀតណាម។ អ៊ីចឹងហើយបានជានាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅហ្វុីលីពីន លោកប្រមុខការទូតហ្វុីលីពីនបានថ្លែង សង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងបង្ហាញនាពេលឆាប់ៗខាងមុខនូវគោលនយោ បាយអាមេរិកពិតប្រាកដ ចំពោះតំបន់ ពិសេសទល់នឹងចិន។

ដោយឡែកក្រសួងការបរទេសអាមេរិក បានប្រាប់ឲ្យដឹងពីកិច្ចសន្ទនារវាងលោក ប្រមុខការទូតអាមេរិក Rex Tillerson នឹងមន្រ្តីការទូតជាន់ខ្ពស់ចិនកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ។ នៅក្នុងកិច្ចសន្ទនានោះ លោក Tillerson បានបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងបង្កប់ដោយសា្មរតីស្ថាបនា រវាងចិននឹងអាមេរិក។ សូមជម្រាបជូនថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានចាត់ទុកការកសាងកោះសិប្បនិមិត្ត របស់ចិននៅសមុទ្រចិនខាងត្បូងថា ជា រឿងខុសច្បាប់។ ថ្មីៗកន្លងទៅនេះអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានថ្លែងថា អាមេរិកបន្តរក្សាជំហរគ្មានយោធានៅ ក្នុងសមុទ្រចិនខាងត្បូង និងបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិ។

រដ្ឋាភិបាលចិននៅមិនទាន់បានបញ្ចេញ ប្រតិកម្មអ្វីទេទាក់ទងនឹងព័ត៌មាននេះ ហើយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីដែរ។

នៅពេលនេះចិនបានបញ្ជូនមន្ត្រីជាន់ ខ្ពស់ទៅពិភាក្សារវាងសហរដ្ឋអាមេរិកនិង ចិននៅក្រោយពេលដែលរដ្ឋាភិបាលថ្មី របស់លោក ដូណាល់ ត្រាំ បានចូលកាន់ តំណែង។ ជំនួបនេះគឺជាការអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនថ្មីដែលបានស្រង់សម្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទសចិន បានឲ្យដឹងថា លោក យ៉ាង ជាឈី នឹង អញ្ជើញទៅក្រុងវ៉ាស៊ីនតោនរយៈពេល ពីរថ្ងៃ។ លោក យ៉ាង ជាឈី គឺជាមន្ត្រីការទូត ជាន់ខ្ពស់ម្នាក់របស់ចិនដែលមានតំណែង ជាទីប្រឹក្សារដ្ឋផ្នែកកិច្ចការបរទេសរបស់លោកប្រធានាធិបតីចិន។ បើតាមទម្លាប់នៅប្រទេសចិនតំណែងទីប្រឹក្សារដ្ឋផ្នែក កិច្ចការបរទេសនេះមានឥទ្ធិពលធំជាងរដ្ឋមន្ត្រីការបទេសទៅទៀត។

លោក យ៉ាង ជាឈី មានអាយុ៦៦ឆ្នាំ ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេសចិនដែរ នៅរវាងឆ្នាំ២០០៧ដល់២០១៣ ហើយ លោកម្នាក់នេះក៏ធ្លាប់ជាឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិកដែរ។ ដូច្នេះ ហើយបានជារាល់កិច្ចការទំនាក់ទំនងផ្លូវ រដ្ឋឬដោះស្រាយបញ្ហានានាគឺប្រធានា ធិបតីចិន តែងតែបញ្ជូនលោកយ៉ាងជា ឈីទៅជាមុន៕ ម៉ែវ សាធី

960x0 19195253_303 dwe


ចែករំលែក៖