ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Ahmad ZahidHamidiនៅថ្ងៃទី៧ ខែមីនា បានប្រកាស ហាមប្រាមមន្ត្រីការបរទេស និងពលរដ្ឋកូរ៉េខាងជើង ទាំងនោះ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ហាមចាកចេញពីប្រទេសនេះជាដាច់ខាត។
លោកAhmad ZahidHamidi បានបញ្ជាក់ថា នៅពេលនេះ គេមិនទាន់ដឹងពីចំនួនពិតប្រាកដរបស់ពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ ។ តាមសារព័ត៌មាន AFP បានផ្សាយថា សហគមន៍ជនជាតិកូរ៉េខាងជើង នៅក្នុងប្រទេសម៉ាឡេស៊ីប្រមាណ១ពាន់នាក់ ។
ក្រោយពេលដែលកូរ៉េខាងជើងបានប្រកាសហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើង ក្នុងពេលដែលស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកំពុងតែមានភាពតានតឹង មិនទាន់ដោះស្រាយរួចរាល់ ពាក់ព័ន្ធនឹងការស្លាប់របស់លោកគីម ជុងណាម។
កន្លងមកម៉ាឡេស៊ីបានលុបចោលការផ្តល់ទិដ្ឋការដល់ពលរដ្ឋកូរ៉េខាងជើងចូលទៅកាន់ប្រទេសម៉ាឡេស៊ី ៕ ម៉ែវ សាធី