ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រ៉ាដូហោះរំលងសួនច្បារទៅបុកជាមួយរថយន្តឡង់គ្រីសឺ និងរ៉ឺម៉កកង់បី បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ចែករំលែក៖

 

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតា ប្រ៉ាដូ បើកបរដោយស្ត្រីម្នាក់ បានបើកជ្រុលចង្កូតហោះរំលងសួនច្បារក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿង ឡង់គ្រីសឺ ពីចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយរ៉ឺម៉កកង់បី ដែលដឹកស្រាបៀរ បណ្តាលឲ្យខ្ទេចទាំងស្រុង ហើយមនុស្ស ២នាក់រងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខផ្សារព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ម្ចាស់រថយន្តរងគ្រោះមាន ឈ្មោះ ស្វាយ សុខឃឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អ្នកបើកឡាន មានទីលំនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រឺឯម្ចាស់រ៉ឺមកកង់បីមានឈ្មោះ គង់ ថន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិកើតហេតុខាងលើ ។ ចំណែកឯស្ត្រីដែលបើករថយន្តបង្កនោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក ប្រាដូ ពណ៌ប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-1122 ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីជើងទៅត្បូង ក្នុងលឿនយ៉ាងលឿន ខណៈពេលកំពុងបើកបរ ស្រាប់តែរថយន្តបង្កម៉ាក ប្រាដូ បានបែកកង់មុខផ្នែកខាងឆ្វេង បានបណ្តាលអោយរ៉េចង្កូតមកឆ្វេងដៃ រួចក៏ហោះរំលងសួនច្បារពុះចែកទ្រូងផ្លូវ ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿង ម៉ាក ឡង់គ្រីសឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9839 ពីចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយរ៉ឺម៉កកង់បី ដែលកំពុងដឹកស្រាបៀរពេញ ដែលបានបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសស្រាលចំនួន ២នាក់។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង ហើយបានសហការជាមួយសមត្ថកិច្ចចរាចរណ៍ក្រុង ដើម្បីធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងរថយន្តរងគ្រោះ និងរឺុមកកង់បី ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ

image1 image2 image3 image4 image5 image6 image7 image8 image9 image10


ចែករំលែក៖