ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស ៖ ដើម្បីបន្ដទំនាក់ទនងមិត្ដភាព យូរអង្វែងកម្ពុជា វៀតណាម អាជ្ញាធររាជធានី សម្រេចប្ដូរឈ្មោះផ្លូវហាណូយ ទៅមហាវិថីភ្នំពេញ មិត្ដភាពកម្ពុជា ហាណូយ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ៖ ដើម្បីបន្ដទំនាក់ទនងមិត្ដភាព យូរអង្វែងកម្ពុជា វៀតណា អាជ្ញាធររាជធានី សម្រេចប្ដូរឈ្មោះផ្លូវហាណូយ ទៅមហាវិថីភ្នំពេញ មិត្ដភាពកម្ពុជា ហាណូយ លោ ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ គណៈប្រតិភូទីក្រុងហាណូយដឹកនាំដោយលោក Nguyen Van Suu អភិបាលរងទីក្រុងហាណូយ ដែលបានអញ្ជើញមកចូលរួមការបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី២ កំណាត់ទី២ ប្រវែង ១៦,៦៧៩ គីឡូម៉ែត្រ ពីមហាវិថីសហព័ន្ធរុស្សីក្នុង ខណ្ឌសែន សុខ រាជធានីភ្នំពេញ ដល់ព្រែកហូរផ្លូវជាតិ លេខ២សង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ បាន ប្រព្រឹត្ដទៅ នារសៀលថ្ងៃទី០៦ មីនា ឆ្នាំ២០១៧ នៅសាលា រាជធានី ។

លោក Nguyen Van Suu បានមានប្រសាសន៍ថា ៖បន្ទាប់ពីចប់ពិធីសម្ពោធ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យផ្លូវមិត្តភាពភ្នំពេញ-ហាណូយ លោកពិតជាមានការកោតសរសើរជាមួយនឹងការរីកចំរើនក្នុងទីក្រុងភ្នំពេញ ជាពិសេសភ្នំពេញបានខិតខំកសាងផ្លូវក្រវ៉ាត់ ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតសម្រាប់ទីក្រុង។

លោកអភិបាលទីក្រុងហាណូយបានបញ្ជាក់ថា៖ក្រោយពីបានស្តាប់ប្រសាសន៍ដ៏មានតម្លៃ និងមានអត្ថន័យរបស់សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងនោះទីក្រុងហាណូយនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការបន្តទៅទៀតទៅលើវិស័យហេដ្ឋារចនាសម្ពន័្ធរូបវន្តជាមួយនឹងរាជធានីភ្នំពេញ។
 លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងអំគុណដល់ថ្នាក់ដឹកនាំទីក្រុងហាណូយជាបន្តបន្ទាប់ដែលបានសហការល្អនិងជួយដល់រដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកក៏ដូចបច្ចុប្បន្នដោយទីក្រុងទាំងពីភ្នំពេញជាទីក្រុងសម្ព័ន្ធភាពជាង១០ឆ្នាំមកហើយ។
 សូមរំលឹកដែរថា៖ទីក្រុងហាណូយបានចូលរួមបដិភាគថវិកា៥០% លើការស្ថាបនា មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ៕ សំរិត

 

image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖