ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងត្រៀមវាយប្រហារតាមដែនអាកាសសម្រាប់ទប់ទល់នឹងកូរ៉េខាងជើង

ចែករំលែក៖

ស្ថានភាពឧបទ្វីបកូរ៉េកាន់តែតានតឹងពី១ថ្ងៃទៅ១ថ្ងៃ ក្រោយពេលដែលកូរ៉េខាង ជើង បានប្រកាសពីការត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី ៦ក្នុងពេលដ៏ខ្លីខាងមុខ។ តាមការវិភាគ របស់ក្រុមអ្នកឯកទេសអាមេរិកគឺកូរ៉េខាងជើង ទំនងជាអាចនឹងធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែរ ឬមីស៊ីលក្នុងអំឡុងពេល៣០ថ្ងៃខាងមុខ។

តាមមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ និងក្រុមហ៊ុនទិន្នន័យ ធំបានវិភាគពីរបៀបសាកល្បងកាំជ្រួចមីសុីលញឹកញាប់របស់ប្រទេសកូរ៉េខាងជើង ត្រូវបានពិភាក្សានៅលើប្រព័ន្ធអុីនធើណេត ដើម្បីមើលលទ្ធភាពនាពេលអនាគតរបស់ខ្លួន ដែលមានប្រេកង់ខ្ពស់ពោលគឺមាន ន័យថា មានសញ្ញាកាន់តែខ្លាំង។

នៅពេលនេះដែរកម្លាំងទាហានអាកាសរបស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទទី១៣ ខែមីនា នេះបានចាប់ផ្តើម ប្រតិបត្តិការសមយុទ្ធការវាយប្រហារតាមផ្លូវអាកាសរយៈពេល១សប្ដាហ៍ ដើម្បីអនុវត្តការត្រៀមខ្លួន របស់ពួកគេប្រឆាំងនឹងសកម្មភាពបង្កហេតុ ណាមួយដែលអាចកើតឡើងពីប្រទេស កូរ៉េខាងជើង និងប្រតិបត្តិការវាយប្រហាររបស់ពួកគេត្រឡប់ទៅវិញ។

សារព័ត៌មានយុនហាប់ របស់កូរ៉េខាង ត្បូងបានចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នេះឲ្យដឹងថា យន្ដហោះចម្បាំង ចំនួន៥០គ្រឿង ក្នុងនោះមានទាំងយន្ដហោះចម្បាំងប្រភេទ F-15K និង FA-50 និងកងកម្លាំងជើងអាកាសចំនួន ៥០០ នាក់មកពីអង្គភាពចំនួន១៥ផ្សេងគ្នា ចូល រួមសម្រាប់ការហ្វឹកហាត់ដែលបានចាប់ ផ្ដើមឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

សមយុទ្ធកងកម្លាំងជើងអាកាសរបស់ប្រទេសកូរ៉េខាងត្បូងធ្វើឡើងក្នុងគោល បំណង ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង របស់ខ្លួនក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីល របស់សត្រូវ និងវាយប្រហារទៅលើមូល ដ្ឋានសំខាន់របស់សត្រូវ។ សមយុទ្ធជើង អាកាសនេះដែរ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការត្រៀមខ្លួនប្រឆាំង នឹងការវាយប្រហារពីប្រទេសកូរ៉េខាងជើង ហើយការធ្វើសមយុទ្ធនេះក៏ស្រប ពេលជាមួយគ្នានឹងសមយុទ្ធធំប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង នឹងអាមេរិកផងដែរ។

នៅពេលនេះតាមរូបភាពពីផ្កាយរណបពាណិជ្ជកម្មបានចាប់យកទីតាំងធ្វើ តេស្ត នុយក្លេអ៊ែរនៅតំបន់ Punggye-ri របស់កូរ៉េ ខាងជើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ បាន បង្ហាញពីការបន្តសកម្មភាពកម្រិតតិចតួចនៅទីតាំងជាច្រើននៅក្នុងការដំឡើងប្រព័ន្ធ ធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស ផ្ដាច់ការមួយនេះ។

អ្វីដែលពិសេសនោះគឺការផ្លាស់ប្តូរការផ្គត់ផ្គង់ និងឧបករណ៍បន្ថែមទៀត ហើយក៏មានរូងក្រោមដីសម្រាប់ការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ សកម្មភាពទាំង នេះទំនងជាត្រូវបានបន្តធ្វើឡើងដើម្បីរៀបចំ និងថែរក្សាសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរថ្មីរបស់ប្រទេសមួយនេះ ហើយសកម្ម ភាពនេះត្រូវបានគេយល់ថា ប្រទេសកូរ៉េខាងជើងអាចនឹងបន្ដធ្វើតេស្ដ ប៉ុន្ដែនៅមិនទាន់ប្រាកដពីពេលវេលានៅឡើយទេ៕ ម៉ែវ សាធី

dew


ចែករំលែក៖