សារព័ត៌មាន Sunday Times បាន ផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក ស្រី Theresa May បានស្នើឲ្យទីក្រុងប៊្រុច សែល សងប្រាក់៩ពាន់លានផោន ស្មើនឹង ១១ពាន់លានដុល្លារអាមេរិក ដែលជា សម្បត្តិរបស់អង់គ្លេសនៅក្នុងធនាគារ វិនិយោគអឺរ៉ុប EIBក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុបនោះ។
តាមការប្រកាសរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ទឹកប្រាក់ខាងលើនឹងត្រូវទាមទារមក វិញក្រោយអង់គ្លេសបានចាកចេញពីអឺរ៉ុប រួចរាល់។ សហគមន៍អឺរ៉ុបចាំបាច់ត្រូវតែ សងប្រាក់របស់អង់គ្លេសមកវិញ។ បច្ចុប្បន្ន អង់គ្លេសមាន ភាគហ៊ុន១៦ភាគរយនៅ ក្នុងធនាគារ EIB ស្មើនឹង១០ពាន់លានអឺរ៉ូ។
កន្លងមក មេធាវីរបស់រដ្ឋាភិបាលអង់ គ្លេសបានបញ្ជាក់ថា អង់គ្លេសមានមូល ហេតុសមស្រប តាមផ្លូវច្បាប់ដោយអង់គ្លេស មិនចាំបាច់សងអឺរ៉ុប៦០ពាន់លានដុល្លារ ក្រោយពេលចាកចេញពីអឺរ៉ុបនោះឡើយ។
តាមបណ្តាញទូរទស្សន៍ Sky News បានផ្សាយថា សភាអង់គ្លេស នៅថ្ងៃទី១៣ ខែមីនា បានសម្រេចអនុម័តច្បាប់ Brexit ដោយមិនមានការកែប្រែ អនុញ្ញាតឲ្យរដ្ឋា ភិបាលចាប់ផ្តើមដំណើរចាកចេញពីអឺរ៉ុប។
នាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី១៤ ខែមីនា នេះនឹងប្រកាសពីលទ្ធផលនៃកិច្ចប្រជុំ ជាមួយមន្ត្រីអឺរ៉ុបនៅទីក្រុងប៊្រុចសែល។ លទ្ធផលនៃកិច្ចប្រជុំនោះគឺជា ឱកាសដើម្បីប្រកាសពីដំណើរការចាក ចេញរបស់អង់គ្លេស៕ ម៉ែវ សាធី