ព័ត៌មានទាន់ហេតុការណ៍៖

អធិការបតីអាល្លឺម៉ង់ផ្អាកធ្វើទស្សនកិច្ចទៅកាន់អាមេរិក លោក ត្រាំ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិននៅខែមេសា

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែមីនា អធិការបតី អាល្លឺម៉ង់ លោកស្រី Angela MerKel បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជា មួយលោក ដូណាល់ ត្រាំ ត្រូវបានផ្អាកដោយ សារតែព្យុះរដូវរងានឹងវាយប្រហារតំបន់ ភាគខាងជើងអាមេរិក។

លោកស្រី អេនហ្គេឡា មែរគែល បញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់លោកស្រីដោយបានប្រាប់ពីដំណើរនៃខ្យល់ព្យុះនាពេល ខាងមុខមានកម្លាំងខ្លាំងប៉ុនណា។ ប៉ុន្តែ លោកស្រី មែរគែល បញ្ជាក់ថា ដំណើរ ទស្សនកិច្ចទៅកាន់អាមេរិក នឹងរៀបចំ ឡើងគម្រោងសាជាថ្មីនៅពេលខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោកស្រី មេរគែល ទៅកាន់សេតវិមានអាមេរិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមីនានេះ តែត្រូវបានលុប ចោលហើយ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សារព័ត៌មានស៊ីអិន អិនបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឡើងគម្រោង ជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីង នៅក្នុងខែមេសាខាងមុខ។ ជំនួប ខាងលើនឹងត្រូវធ្វើឡើងនៅតំបន់រមណីយដ្ឋាន MaraLago របស់គ្រួសារលោក ដូណាល់ ត្រាំ ផ្ទាល់នៅតំបន់ Palm Beach រដ្ឋផ្លរីដាសហរដ្ឋអាមេរិកក្នុងរយៈពេល២ថ្ងៃ។

មន្ត្រីសេតវិមានបានបញ្ជាក់ថា ជំនួប ពិភាក្សារវាងមេដឹកនាំប្រទេសមហាអំណាច សេដ្ឋកិច្ចទាំង២នៅលើពិភពលោកត្រូវធ្វើឡើងនាថ្ងៃទី៦ និងទី៧ ខែមេសា ដោយ ពេលនេះមិនទាន់ប្រកាសពីគម្រោងដែលត្រូវពិភាក្សានៅឡើយទេ។

នៅពេលនេះដែររដ្ឋមន្ត្រីការបរទេស អាមេរិកលោក Rex Tillerson នឹងបញ្ជាក់ពី របៀបវារៈចុងក្រោយនៃជំនួបពិភាក្សារវាងលោកត្រាំ នឹងលោក ស៊ី ជីនពីង ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ចិននៅសប្តាហ៍ក្រោយនេះ៕ ម៉ែវ សាធី

(COMBO) This combination of file photos created on January 16, 2017 shows US President-elect Donald Trump (R, November 19, 2016 in Bedminster, New Jersey) and German Chancellor Angela Merkel (July 28, 2016 in Berlin). Chancellor Angela Merkel made a "catastrophic mistake" in letting migrants flood into Germany, US President-elect Donald Trump said in a newspaper interview on January 15, 2017.  / AFP PHOTO / Don EMMERT AND Tobias SCHWARZ        (Photo credit should read DON EMMERT,TOBIAS SCHWARZ/AFP/Getty Images)


ចែករំលែក៖