ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូងច្រានចោលលិខិតសុំលាលែងពីតំណែងជាក្រុមរបស់មន្ត្រីរដ្ឋាភិបាល

ចែករំលែក៖

ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូង លោក Hwang Kyoahn នៅ ថ្ងៃទី១៤ ខែមីនា បានច្រានចោលលិខិតសុំលា លែងចេញពីតំណែងជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតី។ ការច្រានចោលនោះ ដោយយកហេតុផលថា ចាំបាច់ត្រូវតែដោះស្រាយលើបញ្ហាសន្តិសុខ និងសេដ្ឋ កិច្ចរបស់ប្រទេសជាតិ។

អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រធានាធិបតីបានសម្រេចច្រានចោលលិខិតសុំលាលែងចេញពី តំណែងរបស់មន្ត្រីសំខាន់ដើម្បីធានាមិន ឲ្យមានចន្លោះប្រហោងនៅក្នុងជួររដ្ឋា ភិបាលក្នុងការរក្សាស្ថិរភាពនយោបាយសេដ្ឋកិច្ច និងសន្តិសុខសង្គម។

ការសម្រេចខាងលើរបស់ប្រធានា ធិបតីចាំផ្ទះត្រូវបានចាត់ទុកជាសារមួយក្នុងការដឹកនាំប្រទេសជាតិដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ពាក់ព័ន្ធនឹងវិបត្តិ នយោបាយ និងសេដ្ឋកិច្ចក្នុងពេលដែល ចិនបានសងសឹកផ្នែកសេដ្ឋកិច្ចក្រោយកូរ៉េខាត្បូងបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកលើទឹកដីកូរ៉េខាងត្បូង។

កាលពីថ្ងៃទី១៣ ខែមីនា នាយកខុទ្ទការ ល័យប្រធានាធិបតីលោក Han Kwang Ok និងទីប្រឹក្សាសន្តិសុខជាតិលោក Kim Kwan Jin និងជំនួយការ១០នាក់ទៀតរបស់ប្រធានាធិបតីបានដាក់លិខិតសុំលាលែងចេញ ពីតំណែងដើម្បីទទួលខុសត្រូវពីសកម្ម ភាពដកហូតតំណែងប្រធានាធិបតីពី លោកស្រី ផាក គឿនហេ ពីតុលាការធម្ម នុញ្ញ។

ជាមួយគ្នានេះដែរបណ្តាញទូរទស្សន៍ជាតិកូរ៉េខាងត្បូង KBS កាលពីថ្ងៃទី១៣ ខែមីនា បានផ្សាយថា បណ្តាញ KBS និងយ៉ុនហាប់បានសហការគ្នាស្ទង់មតិពលរដ្ឋស្តីពីបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ ការបោះឆ្នោតនាពេលខាងមុខ។

តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញ ថា អតីតប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae In នាំមុខគេដោយមានសំឡេងគាំទ្ររហូតដល់ទៅ២៩,៩ភាគ រយ។ លំដាប់ទី២គឺលោក Ahn Hee Jung មកពីគណបក្សប្រជាធិបតេយ្យ និងជាអភិ បាលខេត្ត ChungCheong ទទួលបាន សំឡេងគាំទ្រ១៧ភាគរយ៕ ម៉ែវ សាធី

151214_p04_photo

លោក Hwang Kyoahn


ចែករំលែក៖