គ្រួសារលោកគីម ជុងណាម បានយល់ព្រមឲ្យរដ្ឋាភិបាលម៉ាឡេស៊ីដោះស្រាយទៅលើសាកសព ដែលបានរក្សាទុកនៅ ម៉ាឡេស៊ី។ សកម្មភាពខាងលើមានន័យថា សាកសពលោកគឹមជុង ណាម នឹងត្រូវបូជាឬបញ្ចុះនៅក្នុងប្រទេសម៉ាឡេស៊ី។
តាមសារព័ត៌មានNew Straits Times នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បាន ផ្សាយ ថា គ្រួសារលោកគីម ជុងណាម បានផ្តល់សិទ្ធិឲ្យទៅរដ្ឋាភិបាលម៉ា ឡេស៊ី ដោះស្រាយបញ្ហាសាកសពលោកគីម ជុង ណាម។ អនុប្រធានក្រុមស្រាវជ្រាវម៉ាឡេស៊ីលោក Noor Rashid Ibrahim បាន បញ្ជាក់ថា គ្រួសារសាកសពបានអនុញ្ញាតឲ្យដោះស្រាយបញ្ហាខាងលើ។
តាមការបញ្ជាក់របស់លោកNoor ជំហានបន្តក្នុងការដោះស្រាយសាកសព រដ្ឋាភិបាលកំពុងតែពិភាក្សាទៅលើបញ្ហាខាងលើ។ ប៉ុន្តែមិនបញ្ជាក់ថា មានភាគីណាមួយចូលរួមនៅក្នុងកិច្ចពិភាក្សាក្នុង ការដោះស្រាយលើបញ្ហាសាកសព នោះ ទេ។ នៅពេលនេះប៉ូលិសម៉ាឡេស៊ីបាន ប្រគល់សាកសពទៅឲ្យក្រសួងសុខាភិ បាលក្នុងការដោះស្រាយ។
ពាក់ព័ន្ធនឹងការស្លាប់របស់លោក គីម ជុង ណាម ទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងម៉ាឡេស៊ីប្រឈមមុខតានតឹងដាក់គ្នា ធ្វើឲ្យប្រទេសទាំងពីរ ក្រោយពេលដែល បានហាមប្រាម មិនឲ្យពលរដ្ឋប្រទេសទាំងពីរចាកចេញពីប្រទេសរៀងៗខ្លួន។ ប៉ុន្តែ កន្លងមកថ្មីៗម៉ាឡេស៊ីបានបណ្តេញពល រដ្ឋកូរ៉េខាងជើង៥០នាក់ចេញពីប្រទេស ម៉ាឡេសីម ក្រោយពេលអស់សុពលភាព វីសា។
ប៉ុន្តែម៉ាឡេស៊ី មិនបានបរិយាយថា ហេតុអ្វីរដ្ឋាភិបាលបានធ្វើការសម្រេចចិត្ត ដើម្បីនិរទេសពួកគេទោះបីជាមានការហាម ប្រាមក្តីដែលកិច្ចការនេះជាការទទួលខុសត្រូវដូចគ្នាក្នុងការបញ្ជូនពលរដ្ឋដោយរដ្ឋា ភិបាលក្រុងព្យុងយ៉ាង ។
ចំណងមេត្រីភាពរវាងប្រទេសទាំងពីរ នៅតែមានភាពតានតឹងនឹងគ្នាដដែល បន្ទាប់ពីឃាតកបានសម្លាប់លោកគីម ជុង ណាម បងប្រុសមេដឹកនាំកូរ៉េខាងជើងនៅ ក្នុងប្រទេសម៉ាឡេស៊ីកាលពីខែមុន។
គួររំលឹកថា គីម ជុងណាម ត្រូវបាន គេលួចធ្វើឃាត នៅឯព្រលានយន្តហោះ គូឡាឡាំពួរ។ ម៉ាឡេស៊ី មិនទាន់រិះគន់ ទៀនដោយចំៗទៅលើកូរ៉េខាងជើងជុំវិញ ឃាតកម្មនេះនៅឡើយទេប៉ុន្តែ វាជាការ ដាក់ការសង្ស័យ ហើយលេចឮតៗគ្នាថា រដ្ឋាភិបាលព្យុងយ៉ាងត្រូវទទួលខុសត្រូវ ចំពោះរឿងទាំងអស់នេះ៕ ម៉ែវ សាធី