ទីភ្នាក់ងារព័ត៌មាន ស្កាយថ៍ញូវ បានរាយការណ៍មុននេះបន្តិចថា កងកម្លាំងប្រដាប់អាវុធអង់គ្លេសបាននិងកំពុងឡោមព័ទ្ធផ្ទះមួយខ្នង ព្រមទាំងបិទផ្លូវច្រើនខ្សែផងដែរ ស្ថិតនៅក្នុងទីក្រុង Birmingham អំឡុងពេលប្រតិបត្តិការឆ្មក់បង្ក្រាបទៅលើបណ្តាញភេរវកម្ម ។
គេនៅមិនទាន់ច្បាស់នៅឡើយថា ការឡោមព័ទ្ធលំនៅឋានខាងលើនេះមានជាប់ពាក់ព័ន្ធជាមួយអំពើភេរវកម្មនៅខាងក្រៅរដ្ឋសភាអង់គ្លេសកាលពីថ្ងៃទីពុធ ដែលបណ្តាលឲ្យស្លាប់ និងរងរបួសជាង៤០នាក់នោះឫយ៉ាងណាទេ ។ បុរសម្នាក់បានបើករថយន្តបុកមនុស្សដើរនៅលើស្ពាន ហើយបន្ទាប់ពីចុះរថយន្តនោះ បានកាន់កាំបិត២ដើមកាប់ប្រហារសន្តិសុខខាងក្រៅរដ្ឋសភា ដោយព្យាយាមចូលទៅខាងក្នុងរដ្ឋសភា មុនពេលត្រូវបាញ់សម្លាប់ដោយប៉ូលិសនៅនឹងកន្លែងនោះ ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថា អង់គ្លេសបាននិងកំពុងស្ថិតក្នុងការគំរាមកំហែងពីអំពើភេរវកម្មក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ ៕