ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចនៅអាល្លឺម៉ង់ CUD របស់លោកស្រី Angela Merkel មានប្រៀបនៅក្នុងការបោះឆ្នោត

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមីនា ពលរដ្ឋ ជាង៨សែននាក់ នៅក្នុងរដ្ឋ Saarland (Dalan) ដែលជារដ្ឋតូចបំផុត នៅក្នុងប្រទេសអាល្លឺម៉ងបាចចាប់ផ្តើម បោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភា នៅក្នុងរដ្ឋមួយនេះ។

បណ្តាញទូរទស្សន៍ ZDF របស់អាល្លឺម៉ង់បានផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោតនៅ រដ្ឋ Saarland បង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចដឹកនាំដោយលោកស្រី អែនហ្គែលឡា ម៉ាក់គែល ទទួលបានសម្លេងគាំទ្រ ៤០,៥ភាគរយ គឺកើនឡើង ៥,៣ភាគរយ បើប្រៀបធៀបនឹងការបោះឆ្នោត អាណត្តិមុន។ ជាមួយគ្នានេះ គណបក្ស សង្គមប្រជាធិបតេយ្យ SPD ឈរលំដាប់ទីពីរ ដោយមានសម្លេងគាំទ្រ ២៩,៨ភាគរយៈ គឺធ្លាក់ចុះ ០,៨ភាគរយ។

ដោយឡែកគណបក្ស ប្រឆាំង AFD ដែលមានគោលនយោបាយប្រឆាំង ជនអន្តោបវេសន៍ ទទួលបានសម្លេងគាំទ្រ ៦,២ភាគរយ ។ រដ្ឋ Saarland គឺជារដ្ឋទី១២ហើយ ដែលគណបក្សប្រឆាំង មានកៅអីនៅក្នុងរដ្ឋសភា ។

ae

ការបោះឆ្នោតនៅរដ្ឋ Saarland ត្រូវបានគេចាត់ទុកថា ជា ការសាកល្បងដ៏សំខាន់ នៅក្នុងការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភា និង នាយករដ្ឋមន្ត្រី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ។ នៅពេលនេះ បេក្ខភាពដេលលេចថ្លោជាងគេបំផុតគឺ លោកស្រី អែនហ្គែលឡា ម៉ាកគែល មកពីគណបក្ស CDU និង លោក Martin Schulz មកពីគណបក្ស SPD ។

ការស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា គណបក្ស SPD មានសម្លេងគាំទ្រ ប្រហាក់ប្រហែលនឹងគណបក្ស CDU របស់លោកស្រីម៉ាក់គែល ។ បេក្ខភាពទាំងពីររូបខាង នឹងក្លាយជាគូប្រជែងយ៉ាងស្វិតស្វាញបំផុត ។

Angela-Merkel-drinks-wine-008

ការបោះឆ្នោតនៅអាល្លឺម៉ង់ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ជាការបោះឆ្នោតដ៏សំខាន់ បំផុតនៅក្នុងតំបន់អឺរ៉ុប ដោយអាល្លឺម៉ង់ដើរតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ក្នុងការដោះស្រាយវិបត្តិ នយោបាយសេដ្ឋកិច្ច ក៏ដូចជាជនភៀសខ្លួននាពេលនេះ៕ ម៉ែវ សាធី

 


ចែករំលែក៖