លោក Roberto Mancini បានបង្ហើបថា គាត់ចង់វិលត្រឡប់មកដឹកនាំក្រុមនៅក្នុងតំបន់អឺរ៉ុវិញហើយក៏មានជម្រើសទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីផងដែរ ។
អតីតអ្នកចាត់ការទូទៅក្លិប Manchester Cityនេះមិនទាន់មានក្លិប ដឹកនាំនៅឡើយទេចាប់តាំងពីចាកចេញពីក្លិបInter Milanនៅក្នុងខែសីហា ឆ្នាំ២០១៦ ក្រោយជួយក្លិបនេះឈរលេខរៀងទី៤នៅក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាលឆ្នាំ២០១៥-២០១៦។
លោក Roberto Mancini ក៏បានបង្ហើបថា គាត់បានច្រានចោល ក្លិបជាច្រើននៅក្នុងប្រទេសចិនដើម្បីមានឱកាសដឹកនាំក្រុម នៅក្នុងតំបន់អឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏មិនបដិសេធចំពោះក្លិបនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League នោះទេដោយគាត់ធ្លាប់ឈ្នះជើងឯក កំពូលរបស់អង់គ្លេសនេះពេលដឹកនាំក្រុម Man City នៅក្នុងឆ្នាំ២០១២ ៕ដេវីត