ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមរបស់សាធារណរដ្ឋអៀរឡង់ Seamus Coleman បាក់ជើងត្រូវសម្រាកយ៉ាងហោច៦ខែ

ចែករំលែក៖

កីឡាករ Seamus Colemanខ្សែការពារប្រធានក្រុមរបស់ សាធារណរដ្ឋអៀរឡង់បានរងរបួសរហូតដល់បាក់ជើងស្តាំពេលប៉ះទង្គិចគ្នាជាមួយនឹង ខ្សែការពាររបស់ជម្រើសជាតិវេល Neil Taylor។

ក្រោយការប៉ះទង្គិចនេះខ្សែការពារសញ្ជាតិវេល ខាងឡើង ទទួលបានកាតក្រហមតែម្ដង។ ទោះបីក្រុមវេលនៅសល់គ្នាត្រឹម១០ក៏ដោយក៏ក្រុមអៀរឡង់មិនអាចធ្វើអ្វីបានឡើយបានត្រឹមស្មើ ០-០ វេល ក្នុងវគ្គជម្រុះ World Cup 2018 នៅពូល D។

ខ្សែការពារស្ដាំរបស់ Everton រូបនេះទទួលការវះកាត់នៅ ក្រុង Dublin នៅប្រទេសកំណើតរបស់ខ្លួន សាធារណរដ្ឋអៀរឡង់ និង អាចអវត្តមានយ៉ាងហោច ៦ ខែ សម្រាប់ Everton និង ជម្រើសជាតិ។ លោក Nartin O’Neill គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់បានថ្លែងថា ការវះកាត់ទទួលបានជោគជ័យ តែកីឡាករColemanបានខកចិត្តយ៉ាងខ្លាំង ចំពោះរឿងដែលបានកើតឡើងចំពោះគាត់។

Seamus Colemanមិនអាចជួយក្រុមជម្រើសជាតិពេលប៉ះអូទ្រីសនៅខែមិថុនា និងអាចលេងទល់នឹងហ្សកហ្ស៊ី និងស៊ែប៊ី នាខែកញ្ញាបានឡើយ ៕ ដេវីត

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖