ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គិតតែពីរឿងទារបំណុល

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោកស្រី ម៉ាគែល ដោយក្នុងនោះ មានវិកយបត្រ មានតម្លៃ ៣៧៥ពាន់លានដុល្លារ ហើយនៅក្នុងនោះបានសរសេរថា នេះជាចំនួនទឹកប្រាក់ដែលអាល្លឺម៉ង់ជំពាក់ណាតូ។

សារព័ត៌មាន Press TV បានដកស្រង់សម្តី រដ្ឋមន្ត្រីអាល្លឺម៉ង់មួយរូប ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក បានផ្ញើលិខិត ទារបំណុលដោយក្នុងនោះ មានសរសេរពីចំនួនទឹកប្រាក់៣៧៥ពាន់លានដុល្លារ ដែលអាល្លឺម៉ង់ ជំពាក់ណាតូក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ។

RVHSXAx

នៅក្នុងកិច្ចប្រជុំប្រធានាធិបតីអាមេរិក បានរិះគន់ អាល្លឺម៉ង់ថាមិនបានចំណាយឲ្យសមស្រប ទៅលើអង្គការណាតូ បង្ខំឲ្យអាមេរិកត្រូវតែរ៉ាបរងការចំណាយយ៉ាងច្រើន ទៅលើសម្ព័ន្ធមិត្តយោធាមួយនេះ ។

តាមកិច្ចព្រមព្រៀង នៅឆ្នាំ២០១៤ ប្រទេសជាសមាជិកណាតូ បានសន្យា ចំណាយបន្ថែម ២ភាគរយនៃប្រាក់ចំណូលរបស់ប្រទេសនីមួយៗ សម្រាប់ការពារជាតិ ប៉ុន្តែមកទល់ពេលនេះ មានតែប្រទេស អាមេរិក អង់គ្លេស អិស្តូនៀ ក្រិច ប៉ូឡូញ ប៉ុណ្ណោះ ដែលបានអនុវត្ត កិច្ចព្រមព្រៀងខាងលើ ។

មន្ត្រីអាល្លឺម៉ង់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សកម្មភាពបែបនេះរបស់លោកត្រាំ គឺហួសហេតពេកហើយ ។ សកម្មភាពបែបនេះ ជាការគំរាមទៅលើភាគីម្ខាងទៀត។ ចំណេកអធិការបតីអាល្លឺម៉ង់ លោកស្រី ម៉ាគែលវិញ បានទទួលយកដោយចិត្តស្ងប់ មិនមានប្រតិកម្មអ្វីនោះឡើយ ។

yhe

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ក៏បានស្នើលោកត្រាំ គិតគូរឲ្យបានល្អិតល្អន់ពីប្រាក់អាល្លឺម៉ង់ ចំណាយទៅលើការអភិវឌ្ឍន៍ពិភពលោកផង ។ ការស្នើបែបនេះមានន័យ ថា លោកត្រាំ មើលឃើញតែមួយជ្រុងប៉ុណ្ណោះ ការចំណាយរបស់អាល្លឺម៉ង់ជាច្រើនទៀត មើលមិនឃើញឡើយ ។

ការដែលណាតូបង្កើនការចំណាយ ដោយសារតែមានការប្រឈមមុខតានតឹង ជាមួយប្រទេសរុស្ស៊ី ហើយណាតូ ចំបាច់បញ្ជូនអាវុធជាច្រើនទៅកាន់តំបន់អឺរ៉ុបខាងកើត ជួយការពារដល់ប្រទេសជាសមាជិក ។ កន្លងមកថ្មីៗ រថពាសដែក និងកងទ័ពមកពីអង់គ្លេស បារាំង អាឡឺម៉ង់ និងហូឡង់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ និងក្រុមរដ្ឋស្ថិតនៅតំបន់បាលទិក ដើម្បីគាំទ្រដល់វត្តមានឆ្ពោះទៅមុខរបស់ណាតូក្នុងតំបន់ ។

យោងតាម IHS Janes បញ្ជាក់ថា ចលនាបញ្ជូនទ័ពនេះ ជាផ្នែកមួយនៃផែនការសកម្មភាពត្រៀមខ្លួនជាស្រេចរបស់សម្ពន្ធមិត្ត ដែលជាយុទ្ធសាស្ត្រមួយ មានគោលបំណងប្រឆាំងនឹងភាពគឃ្លើនរបស់វិមានក្រឹមឡាំង នៅអឺរ៉ុបខាងកើត ហើយប្រទេសសម្ពន្ធមិត្តទាំង១៧របស់ណាតូ បានគ្រោងចូលរួមផ្តល់ក្នុងកិច្ចប្រឹងប្រែងមួយនេះ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសថា កងទ័ព១២០នាក់ដំបូងរបស់ខ្លួន បានធ្វើដំណើរទៅដល់អេស្តូនី ជាមួយនឹងរថពាសដែក ដែលរួមមានរថក្រោះ Challenger 2 រថយន្តចម្បាំងទ័ពថ្មើរជើង Warrior និងរថយន្តចម្បាំងកាំភ្លើងធំគ្រាប់បែកបុក AS90 ចំណែកបារាំងគ្រោងបញ្ជូនទ័ព ៣០០នាក់ ជួយគាំទ្រអង់គ្លេស ស្របពេលដែលហូឡង់គ្រោងបញ្ជូនទ័ពជាង១០០នាក់ គាំទ្រដល់អាល្លឺម៉ង់ ប៊ែលហ្សិក និងន័រវេស ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា ៕ ម៉ែវ សាធី

 


ចែករំលែក៖