ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទអួនហំកំពុងធ្វើសភាពនៅឃុំរាំងទិល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឡាយ វិសិដ្ឋ ប្រាប់ថា ចាំខលទៅបងវណ្ណា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់រាយការណ៍ថា មានបទល្មើសនេសាទ(អួនហំ)ចំនួន ៦វង់ កំពុងធ្វើសកម្មភាពនេសាទនៅបឹងទន្លេសាបយ៉ាងគគ្រឹកគគ្រេង ខណៈកំលាំងអន្តរក្រសួងនៅយុទ្ធនាការប្រយុទ្ធប្រឆាំងហុយៗនៅឡើយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់លោក ឡាយ វិសិដ្ឋ ប្រាប់ថាចាំខលទៅបងវណ្ណា។

ប្រភពរាយការណ៍ខាងលើបន្តថា បទល្មើសនេសាទខុសច្បាប់ស្តីពីជលផលខាងលើ ជាប្រភេទ(អួនហំ) បាននឹងកំពុងធ្វើសកម្មភាពនេសាទនៅបឹងទន្លេសាប ត្រង់ចំណុចខាងជើងឈាងខាង នៃកើតជ្រោយក្សំ ស្ថិតក្នុងភូមិ-ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា បទល្មើសនេសាទឧបករណ៍ប្រភេទ(អួនហំ)កំពុងធ្វើសកម្មភាពនេះ មានចំនួន ០៦វង់ហើយគេឃើញធ្វើសកម្មភាពប៉ុន្មានថ្ងៃកន្លងមកហើយ ហើយគេថាបើមិនមានការបើកដៃពីមន្រ្តីជំនាញ ស្រុកកណ្ដៀង និងខណ្ឌរដ្ឋបាលជលផល មិនស្រួលអាចមានការឃុបឃិតគ្នាពីកំលាំងអន្តរក្រសួងផងដែរក៍ថាបាន ហើយនៅកន្លែងផ្សេងៗក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គេតែងតែសង្កេតឃើញបទល្មើសប្រភេទនេះធ្វើសកម្មភាពនេសាទឥតឈប់ឈរផងដែរ។

ទោសយ៉ាងណាក្តីពាក់ព័ន្ធករណីប្រភពរាយការណ៍ឃើញបទល្មើសអួនហំ កំពុងធ្វើសកម្មភាពនេសាទយ៉ាងគគ្រឹកគគ្រេងនេះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានប្រាប់អ្នកកាសែត នគរវត្ត តាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះថា ចាំខលទៅបងវណ្ណា។

ប៉ុន្តែរហូតដល់រសៀលថ្ងៃដដែល អ្នកសារព័ត៌មានការសែត នគរវត្ត មិនទទួលបានព័ត៌មានបន្ថែមពីលោក ភុន សុវណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង រឺលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ថា បង្រ្កាបបានឬបង្រ្កាបមិនបាននោះទេ៕ ប៉ឹម ពិន

sr (1) sr (2)


ចែករំលែក៖