ព័ត៌មានទាន់ហេតុការណ៍៖

អតីតវីរៈបុរសក្លិបហង្សក្រហម លោក Ronnie Moran ទទួលមរណភាព

ចែករំលែក៖

លោក Ronnie Moran អតីតខ្សែការពារក្លិបហង្សក្រហមLiverpoolនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueបានទទួលមរណភាពនៅក្នុងវ័យ៨៣ឆ្នាំដោយរោគាពាធ ។

កាលពីនៅជាកីឡាករ លោក Ronnie Moranបានបង្ហាញខ្លួនឲ្យក្រុម Liverpoolចំនួន៣៧៩ប្រកួត ចន្លោះឆ្នាំ១៩៥២ដល់ឆ្នាំ១៩៦៦។ ក្រោយចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៨ គាត់ក៏បានក្លាយទៅជាបុគ្គលិកបម្រើការនៅក្នុងក្លិបហង្សក្រហមយូរជាងគេបង្អស់។

លោក Ronnie Moranបានចំណាយពេលរហូតដល់ទៅ៤៩ឆ្នាំជាមួយនឹងក្លិប Liverpool ជាកីឡាករផង និងគ្រូបង្វឹកផង។ គាត់បានជួយក្លិបនេះឈ្នះជើងឯកសរុប៤៤ដង ដែលអាចចាត់ទុកថាជោគជ័យធំបំផុតរបស់ក្លិប។

ក្រោយដំណឹងមរណភាពនេះ លោក Jamie Redknapp, Jamie Carragher, Kenny Dalglish និង Jurgen Klopp សុទ្ធតែបានបង្ហាញនៅក្តីសោកស្តាយបំផុត ៕ ដេវីត

aeg aeg (1)


ចែករំលែក៖