ខេត្តប៉ៃលិន៖ ពលរដ្ឋ៣ភូមិបានរិះគន់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលមានក្លិនស្អុយ ហើយកំពុងតែបំពុលបរិស្ថានយ៉ាងខ្លាំងជាពិសេសប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិអូរតាពុកក្រោម ភូមិអូរពើត និងភូមិចំការកាហ្វេ ខណៈពេលដែលអាជ្ញាធរក្រុងប៉ៃលិន និងមន្ទីរជំនាញមិនអើរពើ ។
កសិដ្ឋានដែលកំពុងបំពុលបរិស្ថាននេះស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានម្ចាស់ឈ្មោះគា ហៅតាហាក់ អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពពីប្រជាពលរដ្ឋដែលរងការប៉ះពាល់ក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូក បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានថា៖ ម្ចាស់កសិដ្ឋានចិញ្ចឹកជ្រូកខាងលើមិនខ្វល់អំពីបញ្ហាបរិស្ថានប៉ុន្មាននោះទេ ខណៈពេលក្លិនដែលចេញពីកន្លែងចញ្ចឹមជ្រូក បានសាយភាយខ្លាំងឡើងៗ ធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ជាពិសេសគឺសុខភាពផ្លូវដង្ហើម ។
ប្រភពព័ត៌មាន បានបន្តទៀតថា៖ ការដែលជះក្លិនស្អុយដល់ពួកគាត់ ប្រហែលជាម្ចាស់កសិដ្ឋាន ខាងលើមិនចេះរៀបចំកន្លែងបង្ហូរទឹកស្អុយ កាកសំណល់ លាមកជ្រូក ឱ្យបានសមរម្យ ពោលគឺមិនបានប្រើថ្នាំបំបាត់ក្លិនស្អុយឆួល ខណៈខ្យល់បក់បោកមកម្តងៗ នៅតែមានក្លិនស្អុយដដែល ។ ជាងនេះទៅទៀត ក្លិនស្អុយដែលផ្តើមចេញពីកសិដ្ឋានចញ្ចឹមជ្រូកខាងលើនេះ វាបានកើតឡើងជាយូរយារណាស់មកហើយ តែពួកគាត់ចេះតែទ្រាំស្រូបក្លិននោះទៅ តែពេលនេះពួកគាត់ទ្រាំមិនបានទើបរាយការណ៍ឲ្យមន្ត្រីបរិស្ថានចុះមកពិនិត្យ តែម្តង ។
ប្រភពបន្តទៀតថា ការចិញ្ចឹមជ្រូកនេះ ហាក់ដូចជាគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដានោះទេ ដោយបណ្តែតបណ្តោយឱ្យក្លិនលាមកជ្រូក ជះចេញពីកសិដ្ឋាន ស្អុយរហូតដល់៣ភូមិឯណោះ ជាហេតុធ្វើឱ្យពួកគាត់លំបាកក្នុងការដកដង្ហើម ។ ជាពិសេស ពេលទទួលទានអាហារ ពិតជាមានការលំបាកយ៉ាងខ្លាំង ហើយការស្អុយនេះ ធ្វើឱ្យកូនៗ របស់ពួកគាត់ក្លាយទៅជាកើតជម្ងឺរលាកបំពង់ក. រលាកបំពង់ខ្យល់ និងផ្តាសាយ គ្រុនក្តៅជាដើម ។ ពួកគាត់ធ្លាប់ដើរផ្តិតមេ ដាំជូនទៅខាងអាជ្ញាធរភូមិ និងខាងបរិស្ថានរាប់រយនាក់ដែរ តែហាក់ដូចជាស្ងាត់ឈឹងតែម្តង ។
លោក សោម វ៉ាន់ មេភូមិអូរតាពុកក្រោម បានលើកឡើងក្នុងពិធីប្រជុំមួយនៅសាលាក្រុងប៉ៃលិន បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកប្តឹង ឱ្យលោកជួយ រកដំណោះស្រាយបញ្ហាស្អុយអាចម៍ជ្រូកនេះ ហើយលោកក៏បានជំរាបទៅខាងអាជ្ញាធរក្រុង និងខាងមន្ទីរបរិស្ថានដែរ ។ តែបន្ទាប់ពីទទួលបានស្នាមមេដៃពីប្រជាពលរដ្ឋជាច្រើននាក់ ក្រោយមកក៏ស្ងាត់ទៅវិញ ដោយមិនឃើញរកដំណោះស្រាយអ្វីជូនប្រជាពលរដ្ឋដែលទទួ លរងផលប៉ះពាល់នោះឡើយ ។
លោកបន្តទៀតថា បើសិនជាអាជ្ញាធរនៅតែមិនព្រមដោះ ស្រាយចំពោះបញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកបង្កផលប៉ះពាល់នេះទេ ប្រជាពលរដ្ឋរាប់រយនាក់ នឹ ងលើកគ្នាទៅសាលាខេត្ត ដើម្បីសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ដល់ពួកគាត់ជាមិនខាន ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក ឡូ លុយ អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា ខាងលោកបានជ្រាបរឿងនោះហើយ ពេលនេះខាងអាជ្ញាធរក្រុង កំពុងរៀបចំធ្វើការចុះត្រួតពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ ដោយសហការជាមួយមន្ទីរជំនាញ នៅពេលឆាប់ៗខាងមុខនេះ ។
គួររំលឹកដែរថា ការពីប៉ុន្មានខែមុន លោក អភិបាលនៃអភិបាលខេត្តប៉ៃលិន លោកបានទទួលព័ត៍មានពីអ្នកភូមិថា នៅភូមិអូរតាពុកក្រោមមានកន្លែងកសិដ្ឋានចិញ្ចឹមជ្រូក មានក្លិនស្អុយ ធ្វើប៉ះពាល់ដល់ពួកគាត់ បន្ទាប់លោក អភិបាលខេត្តក៏បញ្ជាឲ្យកម្លាំងពេទ្យសត្វនិងមន្ទីរបរិស្ថាន ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្ថិ៍និងឿនគរបាលក្រុង ,អ ហក្រុងបាននាំគ្នាពិនិត្យ បានតែមួយដង្ហើមចង្រិត រហូតដល់ពេលឥឡូវនេះ , បានប្រជាពលរដ្ឋ៣ភូមិ រិះគន់ តែម្ដង។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកយកព័ត៌មាននគរវត្ត បានទំនាក់ទំនងទៅលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន នៅវេលាម៉ោង៩និង៤៤នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ តែលោកជាប់រវល់ប្រជុំ ដោយលោក នឹងផ្តល់ព័ត៌មាននៅពេលក្រោយ ។ តែបើតាមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឲ្យដឹងថា៖ ខាងមន្ត្រីនៃមន្ទីរបរិស្ថាន ធ្លាប់ចុះទៅណែនាំឱ្យម្ចាស់កសិដ្ឋានខាងលើរៀបចំចិញ្ចឹមជ្រូកតាមលក្ខណៈស្តង់ដារដែរតែម្ចាស់ហាក់ដូចមិនយកចិត្តទុកដាក់សោះ។តែក្រោយមកឃើញម្ចាស់កសិដ្ឋានខាងលើយកក្រណាត់តង់ទៅគ្របពីលើ ដើម្បីជួយបំបាត់ក្លិនស្អុយមួយចំនួនដែរហើយការគ្របក្រណាត់នេះយូរពេកក៏មិនបានផលល្អអ្វីឡើយខណៈពេលបើកម្តងៗ សារធាតុហ្គាសលាមកជ្រូកនឹងបង្កក្លិនស្អុយកាន់តែខ្លាំងតែម្ដង។ មន្ត្រីដដែលបន្តថា៖ បើតាមដឹងទាល់តែម្ចាស់ស្តង់ចិញ្ចឹមជ្រូករៀចំបង្កើតចំរាញ់ទៅជាហ្គាសប្រើប្រាស់ទើបបំបាត់ក្លិនស្អុយតទៅទៀត បើសិនជានៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខាងលើរើរុះយកទៅកន្លែងវាល ដាច់ស្រយាលពីផ្ទះប្រជាពលរដ្ឋ បើមិនដូច្នោះទេ បញ្ហាប៉ះពាល់នៅតែកើតមានរហូតនៅតែមានក្លិន ។
បញ្ហាខាងនេះ លើអ្នកយកព័ត៌មាននគរវត្តបានទាក់ទងទៅម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខាងលើតាមទូរស័ព្ទតែមិនអាចទំនាក់ទំនងបានដោយទូរស័ព្ទមិនចូល តែម្ចាស់កសិដ្ឋានដែលទូរស័ព្ទមិនចូលនោះស្បាស់ ជានៅពេលក្រោយពិត បកស្រាយនៅពេលក្រោយជាមិនខាន៕ ស សារ៉េត