ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីត្រាំ ចុះហត្ថលេខា លុបចោលគោលនយោបាយស្តីពីបម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

កាលពីថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចុះហត្ថលេខាលុបចោល ច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលអតីតប្រធានាធិបតី លោកអូបាម៉ា បាន អនុម័ត ដោយលោកត្រាំ ចាត់ទុកថា ច្បាប់នោះបានរារាំង ដល់ សកម្មភាពឃួងយកប្រេង និងធ្យូងថ្ម របស់បណ្តាលក្រុមហ៊ុនអាមេរិក ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេល ចុះហត្ថលេខា លោកត្រាំបញ្ចាក់ថា នឹងបញ្ចប់ «សង្គ្រាមធ្យូងថ្ម» ។ ប្រធានាធិបតីអាមេរិកចាត់ទុក ថានេះជាដំណើរប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់នៅរនាំង រារាំង ដល់បណ្តាក្រុមហ៊ុន ឧស្សាហកម្មរបស់អាមេរិក និង ជួយលុបចោលច្បាប់ ដែលធ្វើឲ្យពលរដ្ឋអាមេរិក ជាច្រើនត្រូវបាត់បង់ការងាធ្វើ។

តាមច្បាប់ថ្មី រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ នឹងបង្កក ឬ លុបចោលច្បាប់ ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីជម្រុញវិស័យឧស្សាហកម្ម នៅក្នុងប្រទេសនេះកើតឡើយ ជួយរកការងារជាច្រើនដល់ពលរដ្ឋអាមេរិក ។

គម្រោងថាមពល ស្អាត របស់ អតីតប្រធានាធិបតីអូបាម៉ា នៅក្នុងការកាត់បន្ថយឧស្មាន ផ្ទះកញ្ចក់ គឺជាបញ្ហា ស្មុគស្មាញ់បំផុត របស់ក្រុមហ៊ុន ថាមពល អាមេរិក ។

សកម្មភាពខាងលើរបស់លោកត្រាំ បង្កឲ្យមានការព្រួយបារម្ភ ទៅលើការសន្យារបស់អាមេរិក ពាក់ព័ន្ធនឹង គោលដៅកាត់បន្ថយជាតិពុលចូលក្នុងបរិយាកាស ។

ជាមួយនឹងការលុប ឬផ្លាស់ប្តូរច្បាប់របស់ អាមេរិកបង្កក្តីបារម្ភយ៉ាងខ្លាំង ពីប្រសិទ្ធភាពរបស់អាមេរិក នៅលើឆាកអន្តរជាតិ ។ សហគមន៍អន្តរជាតិ អាចចោទប្រកាន់ទៅលើអាមេរិក ថា «បាតដៃខ្នងដៃ » ។ នៅពេលដែលផ្លាស់ប្តូរបែបនេះ តើសហគមន៍អន្តរជាតិ ទុកចិត្តគោលនយោបាយរបស់អាមេរិកដែរ ឬទេ ។

កន្លងមក នៅក្នុងកិច្ចព្រមព្រៀងបរមាណូ ជាមួយអីរ៉ង ក្រោមរដ្ឋកាលអតីត ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏ត្រូវបានលោកត្រាំ គំរាមលុបចោលផងដែរ។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា ការធ្វើបែបនេះនឹងធ្វើឲ្យមុខមាត់អាមេរិកត្រូវធ្លាក់ចុះ ប្រទេសជាច្រើនជុំវិញពិភពលោក មិនមានទំនុកចិត្តទៅលើអាមេរិកទៀតឡើយ ៕ ម៉ែវ សាធី

ae (1) ae (2)


ចែករំលែក៖