ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនជល់មាន់ក្នុងព្រៃត្រូវនគរបាលស្រុកព្រៃនប់បង្ក្រាប ចាប់បានអ្នកលេង៣​នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២,០០នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំវាលរេញ និង ឃុំជើងគោ បានស្រាវជ្រាវរកឃើញ និងបង្ក្រាបទីកន្លែងជល់មាន់ លួចលាក់ក្នុងព្រៃ១កន្លែង នៅក្នុងព្រៃអាកាស្យា ក្នុងភូមិ ត្រពាំងគា ឃុុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ១-ឈ្មោះកុល សុធា ភេទ ប្រុស អាយុ ៣៣ ឆ្នាំមុខរបរមេការ កម្មករ ដូងប្រេង មានទីលំនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២-ឈ្មោះ បួន ប្រុស ភេទប្រុសអាយុ៤៤ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចគ្នា និងទី៣-ឈ្មោះអ៊ុក ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរធ្វើស្រែ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបាន មាន់ជល់២ក្បាល ស៊ុំក្រុងមាន់៤ និង ម៉ូតូ ៨គ្រឿង ៕ ឆ្លាម សមុទ្រ

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖