ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងសាកល្បងមីស៊ីលដែលអាចវាយប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើង

ចែករំលែក៖

ប្រភពព័ត៌មានពីក្រសួងការពារជាតិ កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមេសា បាន ឲ្យដឹងថា ប្រទេសនេះទើបតែបាញ់សាក ល្បងកាំជ្រួចមីស៊ីលដែលបាញ់បានចម្ងាយ ៨០០គីឡូម៉ែត្រ គឺអាចវាយប្រហារបាន គ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើង។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មីស៊ីលដែលបានសាក ល្បងខាងលើមានរយៈចម្ងាយ៨០០គីឡូ ម៉ែត្រ ត្រូវបានសាកល្បងនៅទីតាំង Anh eung របស់ក្រសួងការពារជាតិ។ ការសាក ល្បងនេះទទួលបានជោគជ័យទាំងស្រុង។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Han Min Koo បានតាមដានការ បាញ់សាកល្បង ហើយកាំជ្រួចមីស៊ីលដែល សាកល្បងនោះបាញ់ចំគោលដៅដែលគ្រោងទុក។

នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យ ក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang Gyun បានឲ្យដឹងថា ក្រសួងការពារជាតិកំពុងតែអភិវឌ្ឍន៍កាំជ្រួចមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់ទម្ងន់៥០០ គីឡូក្រាម សម្រាប់វាយប្រហារទៅលើ គោលដៅនានា។

លោក Moon បានបញ្ជាក់ទៀតថា នឹងប្រកាសពីឈ្មោះកាំជ្រួចមីស៊ីថ្មី ដែលអាចផ្ទុករំសេវផ្ទុះបាន៥០០គីឡូក្រាមនោះ។ ពេលនេះកូរ៉េខាងត្បូងមិនទាន់កំណត់ ពេលវេលាច្បាស់លាស់ក្នុងការដាក់ពង្រាយ មីស៊ីលខាងលើនៅឡើយទេដោយសារតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

បច្ចុប្បន្នកូរ៉េខាងត្បូងមានកាំជ្រួចមីស៊ីល ប្រភេទ Hyunmoo-2A បាញ់បានចម្ងាយ ជាង ៣០០គីឡូម៉ែត្រ។ ចំណែកមីស៊ីល Hyumoo 2B បាញ់បានចម្ងាយ ៥០០គីឡូ ម៉ែត្រ នឹងមីស៊ីល Hyunmoo-3 បាញ់បានចម្ងាយដល់ទៅ១.០០០គីឡូម៉ែត្រឯណោះ។

ការសាកល្បងមីស៊ីលរបស់កូរ៉េខាង ត្បូងកើតឡើងក្រោយពេលដែលកូរ៉េខាងជើងបាញ់មីស៊ីល១គ្រាប់ចូលទៅកាន់ សមុទ្រជប៉ុន។ មន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់នោះជាប្រភេទ Scud Er បាញ់បាន ចម្ងាយពី ៥០០-៧០០គីឡូម៉ែត្រ។

ជាទម្លាប់ឲ្យតែមានជំនួបថ្នាក់ដឹកនាំ ជាន់ខ្ពស់អាមេរិក ចិន ជប៉ុន ឬកូរ៉េខាង ត្បូងម្តងៗ កូរ៉េខាងជើងតែងសម្តែងមហិទ្ធឫទ្ធិយោធារបស់ខ្លួនជានិច្ច។ នៅថ្ងៃស្អែក ប្រធានាធិបតីចិន ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ ជំនួបពិភាក្សាការងារជាលើក ដំបូងនៅសហរដ្ឋអាមេរិកដែលប្រធានបទគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើងស្ថិតក្នុងរបៀបវារៈប្រជុំផងដែរ។ សម្រាប់ថ្ងៃ ពុធម្សិលម៉្ងៃនេះ កូរ៉េខាងជើងបានបាញ់ សាកល្បងមីស៊ីល បាលីស្ទិកជាថ្មីទៀត ដោយតម្រង់ទិសទៅរកសមុទ្រជប៉ុន។ តើនេះជារបៀបគួរសមរបស់ព្យុងយ៉ាង មែនឬ?

មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ ចេញពីនាវាមុជទឹកនៅកំពង់ផែឆ្នេរខាង កើតឆ្ពោះទៅខាងជប៉ុនថ្ងៃនេះអាចហោះ ឡើងបានកម្ពស់ ១៨៩គីឡូម៉ែត្រ ហើយរត់ បានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ មុន ធ្លាក់ក្នុងសមុទ្រជប៉ុន។ ជាប្រភេទមីស៊ីល ចម្ងាយមធ្យម KN-១៥។ នេះបើតាមការ បញ្ជាក់របស់ក្រសួងការពារកូរ៉េខាងត្បូង និងមេបញ្ជការអាមេរិក។

ជប៉ុនបានបញ្ចេញប្រតិកម្មប្រឆាំងនឹងការបាញ់សាកល្បងនេះ ដោយចាត់ទុកថាជាទង្វើបង្កបញ្ហាដ៏ធំបំផុត។ កូរ៉េខាងត្បូង វិញបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់។ ឯចំណែកអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយថា មិនធ្វើអត្ថា ធិប្បាយថ្មីបន្ថែមទេ អាមេរិកបាននិយាយ គ្រប់គ្រាន់ហើយ៕ ម៉ែវ សាធី

maxresdefault


ចែករំលែក៖