ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកចំកណ្តាលទីក្រុងបាងកកប្រទេសថៃរបួស២នាក់

ចែករំលែក៖

កាលពីយប់ថ្ងៃទី៥ ខែមេសា មានគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើដងវិថី Rat chadamnoen ស្ថិតនៅកណ្តាលទីក្រុង បាងកកប្រទេសថៃ ធ្វើឲ្យកម្មករសម្អាតទី ក្រុង២នាក់រងរបួស។

ប៉ូលិសថៃបានឲ្យដឹងថា គ្រាប់បែកខាង លើផ្ទុះនៅវេលាម៉ោង២០ នៅពេលដែល ក្រុមកម្មករបោសសម្អាតផ្លូវថ្នល់យកធុងសំរាមទៅចោល។ ប៉ូលិសបានឲ្យដឹងថា គ្រាប់បែកដែលដាក់ចោលក្នុងធុងសំរាមនោះជាប្រភេទគ្រាប់បែកធុនតូច ដូច្នេះ កម្លាំងបំផ្លាញរបស់វាក៏មានកម្រិតទាបដែរ ទើបមិនបណ្តាលឲ្យមានអ្នកស្លាប់។

ក្រៅពីគ្រាប់បែកផ្ទុះប៉ូលិសក៏បានរកឃើញគ្រាប់បែក១គ្រាប់ទៀត នៅជិតតំបន់ ដែលផ្ទុះខាងលើ។ ហេតុការណ៍នេះកើត ឡើងក្នុងពេលដែលថៃរៀបចំការប្រកាស រដ្ឋធម្មនុញ្ញថ្មី និងខួបលើកទី២៣៥ឆ្នាំ ថ្ងៃ បង្កើតរជ្ជកាល Chakri ។

រយៈពេលចុងក្រោយនេះ ការវាយ ប្រហារគ្រាប់បែកកាន់តែកើនឡើងនៅ ក្នុងទីក្រុងបាងកក និងតំបន់ភាគខាងត្បូង ប្រទេសថៃ ដែលមានក្រុមជនជាតិអ៊ិស្លាមភាគច្រើនរស់នៅបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋ។

កន្លងមកមេដឹកនាំខ្មាន់កាំភ្លើងក្រុម បដិវត្តន៍ប្រជាជន BRN នៅតំបន់ភាគខាង ត្បូងប្រទេសថៃ បានខិតខំបំផុសបំផុល និងផ្សព្វផ្សាយពីគម្រោងប្រែក្លាយខេត្ត ប៉ាតានី ជាតំបន់ឯករាជ្យក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

តាមគម្រោងមេដឹកនាំក្រុម BRN ចង់ បំផុសគំនិតជាតិនិយមនៅតំបន់ភាគខាងត្បូងប្រទេសថៃ ពិសេសគឺយុវជនអ៊ិស្លាម។ ក្រុម BRN នឹងជ្រើសរើសយុវជនប្រមាន១លាននាក់ចូលរួមនៅក្នុងក្រុមរបស់ខ្លួនក្នុងគោលដៅទាមទារឯករាជ្យដោយអាវុធនៅឆ្នាំ២០៣២។

គម្រោងខាងលើត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ BRN ក្រោយពេលមេដឹកនាំសំខាន់២រូបបាន ស្លាប់ដោយសារតែមានវ័យចាស់។ នៅ ពេលនេះមេដឹកនាំ BRN គឺលោក Abdullah Wan Mat Noor ត្រូវបានបោះឆ្នោត ជ្រើសរើសធ្វើជាប្រធាន។ លោកធ្លាប់ត្រូវថៃចេញដីកាចាប់ខ្លួនពីបទបំផុសបំផុលឲ្យ មានការបះបោរ។

ប្រតិកម្មទៅនឹងបញ្ហាខាងលើលោក Piyawat Nakwanich មេបញ្ជាការកង ពលលេខ៤ ប្រចាំនៅភាគខាងត្បូងបាន បញ្ជាក់ថា គម្រោងខាងលើរបស់ក្រុមជ្រុលនិយមមិនបានសម្រេចឡើយ រដ្ឋាភិបាល នឹងចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់៕ ម៉ែវ សាធី

rre se


ចែករំលែក៖