ព័ត៌មានទាន់ហេតុការណ៍៖

ចាកចេញពីអាមេរិកភ្លាម ប្រធានាធិបតីចិនបញ្ជូនឧបការីទៅកាន់កូរ៉េខាងត្បូង

ចែករំលែក៖

ឧបការីរបស់រដ្ឋភិបាលចិនបានទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាពីបញ្ហាកូរ៉េខាងជើងក្រោយពេលប្រធានាធិបតីចិនបានចាកចេញពីអាមេរិកភ្លាម ។

នៅថ្ងៃទី១០ ខែមេសា ឧបការីរដ្ឋាភិបាលចិនបានទៅកាន់កូរ៉េខាងត្បូង ក្នុងគោលដៅពិភាក្សាស្តីអំពីបញ្ហាអាវុធបរមាណូរបស់កូរ៉េខាងជើង ។ មន្ត្រីចិននឹងពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក Kim Hong Kyun។

តាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បន្ទាប់ពីជួបពិភាក្សាជាមួយមន្ត្រីចិន លោក Kim Hong Kyun នឹងទៅកាន់ប្រទេសជប៉ុន ជួបពិភាក្សាជាមួយសមភាគីជប៉ុនផងដែរ ស្តីពីវិធីសាស្ត្រ ទប់ទល់ជាមួយបរមាណូរបស់កូរ៉េខាងជើង ។

ក្នុងពេលជាមួយគ្នានេះ នាវាផ្ទុកយន្តហោះអាមេរិកបានផ្អាក់ដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដោយធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ។ ក្រុមនាវាចម្បាំងរបស់អាមេរិក គឺជាប្រភេទទំនើបៗ ទាំងអស់ ។ ការបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េកើតឡើងក្នុងពេលដែល កូរ៉េខាងជើងត្រៀម សាកល្បងគ្រាប់បែកបរមាណូសារជាថ្មី ។

ការវាយប្រហារទៅលើកូរ៉េខាងជើង ពីអាមេរិក ត្រូវបានសារព័ត៌មានជាច្រើនបានលើកឡើង ក្រោយពេលដែលអាមេរិកវាយប្រហារទៅលើទីតាំង យោធារបស់ស៊ីរី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillersonក៏បានប្រមានថា ការវាយប្រហារស៊ីរីគឺជាសារព្រមានដល់ប្រទេសផ្សេងទៀត ក្នុងនោះមានកូរ៉េខាងជើង។

ប៉ុន្តែការវាយប្រហារទៅលើកូរ៉េខាងជើង ពិបាកក្នុងការសម្រេច ដោយសារតែ សម្ពន្ធមិត្តរបស់អាមេរិក នៅអាស៊ីគឺជប៉ុន និងកូរ៉េខាងត្បូង ប្រាកដជាមិនអនុញ្ញាតឡើយ ។ ជប៉ុន និងកូរ៉េខាងត្បូងគឺជាគោលដៅវាយប្រហារ របស់កូរ៉េខាងជើង ប្រសិនបើមានសង្គ្រាមកើតឡើងនោះ ។

ចំពោះកូរ៉េខាងជើង វិញ ក៏បានប្រតិកម្មទៅលើការវាយប្រហារ ទីតាំងយោធារបស់ស៊ីរី ពីសំណាក់អាមេរិកផងដែរ ដោយកូរ៉េខាងជើងចាត់ទុកថា ជាការឈ្លានពាន ឌឺដងមិនអាចលើកលែងបាន។ សកម្មភាពបែបនោះរបស់អាមេរិកនឹងធ្វើឲ្យកូរ៉េខាងជើង ចាំបាច់ត្រូវតែបង្កើនការផលិតអាវុធរបស់ខ្លួន ក្នុងនោះមានអាវុធបរមាណូជាដើម ទើបអាចទប់ទល់នឹងអាមេរិកបាន ៕ ម៉ែវ សាធី

vu-dai-vi-reuters-plo_mhtz uss-carl-vinson-reuters-plo_yqei

 


ចែករំលែក៖