ព័ត៌មានទាន់ហេតុការណ៍៖

សង្ក្រាន្ត​ស្វាយរៀង​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សហការ​រដ្ឋបាលខេត្តស្វាយរៀង​

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កអោយមានភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនោះ នៅខេត្តស្វាយរៀងតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ជារៀងរាល់ឆ្នាំផងដែរ។

បើតាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា នេះជាលើកទី១ហើយដែលខេត្តស្វាយរៀងបានរៀបចំសង្ក្រាន្តស្វាយរៀងដែលរៀបចំកម្មវិធីនេះឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង។

មន្ត្រីដដែលបន្តថា ក្នុងការរៀបចំសង្ក្រាន្តស្វាយរៀងគឺមានចំនួន៥កន្លែងដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ក្នុងនោះ ក៏មានលេងល្បែងប្រពៃណីជាតិមានការ រាំកំសាន្តផងដែរ។

មន្ត្រីរូបនេះបញ្ជាក់ថា ក្រោមការដឹកនាំរបស់អភិបាលខេត្តស្វាយរៀងក៏មានការរៀបចំដាក់អំពូលភ្លើងនៅតាមដងផ្លូវមួយចំនួនក្នុងក្រុងស្វាយរៀងដើម្បីលំអរសោភណ្ឌភាព ជាពិសេសការរៀបចំសួនច្បារការជួសជុលដាក់ឥដ្ឋការ៉ូឡានៅតាមចិញ្ចើមថ្នល់ខាងមុខសាលាខេត្តនៅមុខមន្ទីរពេទ្យនិងតាមដងផ្លូវផ្សេងៗមួយចំនួនទៀត។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ក៏មានការរៀបចំបានល្អប្រសើរផងដែរដើម្បីធានាបានសុខសុវត្ថិភាពជួនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ៕ យឹម សុថាន

sr (1) sr (2) sr (3) sr (4) sr (5)


ចែករំលែក៖