ព័ត៌មានទាន់ហេតុការណ៍៖

Lewis Hamilton ឈ្នះការប្រណាំងរថយន្ត Formula One នៅក្នុងប្រទេសចិន

ចែករំលែក៖

កីឡាករ Lewis Hamilton បានបង្ហាញពីជំនឿរចិត្តថា ការប្រណាំងរថយន្ត Formula One ក្នុងឆ្នំា២០១៧នេះគឺជារដូវកាលដ៏អស្ចារ្យបំផុតក្នុងអាជីពក្រោយបានឈ្នះការប្រណាំងនៃកម្មវិធីChinese Formula One Grand Prixក្នុងប្រទេសចិនកាលពីថ្ងៃអាទិត្យ។

ក្រោយទទួលបានជ័យជម្នះនេះ Lewis Hamiltonដែលបើកឲ្យក្រុមMercedesមានពិន្ទុស្មើនឹងកីឡាករSebastian Vettel របស់ក្រុមFerrari។

Lewis Hamiltoថ្លែងថា ការប្រកួតនៅក្នុងរដូវកាលនេះនឹងមានការប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន ដោយសារតែពួកគេមានពិន្ទុកៀកជិតគ្នាមែនទែន។

គួរបញ្ជាក់ថា ជាការឈ្នះលើទីលានលើកទី៥៤ហើយក្នុងអាជីពរបស់ Hamilton ហើយក៏ជាការឈ្នះនៅទីលាន Chinese Formula One Grand Prix លើកទី៥ផងដែរ ហើយប្រកួតបន្ទាប់នឹងធ្វើនៅទីលានក្នុងប្រទេសបារ៉ែន Bahrain International Circuit ៕ ដេវីត


ចែករំលែក៖