ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនទស្សនកិច្ចរុស្ស៊ីពិភាក្សាពីវិវាទប្រជុំកោះកូរីល

ចែករំលែក៖

វិវាទប្រជុំកោះកូរីល គឺជាប្រធានបទសំខាន់នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ ទៅកាន់ប្រទេសរុស្ស៊ី ។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាពីភាពតានតឹងនៅឧបទ្វីបកូរ៉េ ហើយជប៉ុនអាចស្នើឲ្យរុស្ស៊ី កុំលូកដៃលើបញ្ហា
កូរ៉េខាងជើង ។

កន្លងមក រុស្ស៊ីក៏មានសកម្មភាព នៅជាប់ព្រំដែនជាមួយកូរ៉េខាងជើង ដោយបានបញ្ជូនទាហាន និងអាវុធជាច្រើន ទៅទីនោះ ។ មន្ត្រីក្នុងតំបន់ របស់រុស្ស៊ីបានបញ្ជាក់ថា ការបញ្ជូនទាហានទៅទីនោះ គឺដើម្បី ទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ពេលមានសង្គ្រាមកើតឡើង។

នៅថ្ងៃ២៧ ខែមេសា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជួបប្រជុំគ្នាដើម្បីពិភាក្សាពីការអនុវត្តសកម្មភាពសេដ្ឋកិច្ចរួមនៅលើប្រជុំកោះមានជម្លោះ ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ ប៉ុន្ដែកាន់កាប់ដោយទីក្រុងតូក្យូ បន្ទាប់ពីភាគីទាំងពីរបានបោះជំហានបញ្ចប់សង្គ្រាម ជាមួយនឹងសន្ធិសញ្ញាសន្តិភាព។

នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន នឹងរុស្ស៊ីត្រូវបានគេរំពឹងថា ការគំរាមកំហែងកាន់តែខ្លាំងឡើង ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីល ពីប្រទេសផ្ដាច់ការកូរ៉េខាងជើង នឹងក្លាយជាប្រធានបទសំខាន់មួយ របស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ដើម្បីរៀបចំសុំកិច្ច សហប្រតិបត្តិការពីប្រទេសរុស្ស៊ី ក្នុងការពង្រឹងសម្ពាធទៅលើរបបផ្ដាច់ការកូរ៉េខាងជើង។

នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ រួមជាមួយនឹងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កំពុងដាក់សម្ពាធសន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើងរួមមានទាំងជម្រើសសេដ្ឋកិច្ច និងយោធា ប៉ុន្តែប្រទេសរុស្ស៊ីបានសម្ដែងពីការព្រួយបារម្ភ អំពីអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយបានអំពាវនាវឲ្យមានកិច្ចពិភាក្សា ជាមួយប្រទេសកម្មុនីស្ដមួយនេះ។

ជាមួយនឹងការផ្លាស់ប្ដូរសកម្មភាពរបស ប្រទេសជប៉ុន ក្នុងនោះ ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមសេវាកម្មសាឡង់ ដឹកជញ្ជូនអ្នកដំណើរ-ទំនិញតាមនាវាចម្លងមួយរវាងរុស្ស៊ី នឹងកូរ៉េខាងជើង ចាប់ពីខែឧសភា ដោយប្រើនាវាដឹកជញ្ជូន Mangyongbong 92 ដែលជានាវាចម្លងត្រូវចូលទៅកាន់ប្រទេសជប៉ុន ត្រូវបានហាមឃាត់ជាការប្រឆាំងនឹងប្រទេសផ្ដាច់ការកូរ៉េខាងជើងពីការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប៕ ម៉ែវ សាធី


ចែករំលែក៖