ព័ត៌មានទាន់ហេតុការណ៍៖

Google Home មាន 5 លានជំរើសនៃរូបមន្តមុខម្ហូប

ចែករំលែក៖

ក្រុមហ៊ុន Google ត្រូវបានបន្ថែម feature ថ្មីសំរាប់ Home connected speaker របស់ខ្លួន និងមានភាពងាយស្រួលបំផុតសម្រាប់មេចុងភៅ កាលពីពេលថ្មីៗនេះ។ ឥឡូវនេះ Google Home អាចអាន រូបមន្តម្ហូបតាមលំដាប់លំដោយបានយ៉ាងល្អ មើលទៅហាក់ដូចជាអ្នកលែងត្រូវការស្មាតហ្វូនដើម្បីបើកមើលរូបមន្តមុខម្ហូបទៀតហើយ។ យោងតាមការប្រកាសតាមបណ្ដាញពត៌មានមួយ នៅថ្ងៃនេះបានអោយដឹងថា Google Home អាចអានជាង 5 លានរូបមន្តពីគេហទំព័ររូបមន្តទាំងអស់រួមមាន Food Network, Bon Appetit, the New York Times និងមានច្រើនទៀត។ ជាដំបូង អ្នកនឹងត្រូវការស្វែងរករូបមន្តដែលអ្នកចង់បាននៅលើទូរស័ព្ទរបស់អ្នកដោយប្រើ Google Assistant នៅលើ Android រឺ Google Search នៅក្នងទូរសព្ទ័ iPhone របស់អ្នក ។

បន្ទាប់នោះ អ្នកនឹងរកឃើញប៊ូតុងថ្មីមួយដែលដាក់ថា “send to Google Home” ដែលអោយអ្នក set up វា នៅពេលអ្នករួចរាល់ នោះអ្នកនឹងទទួលបានរូបមន្តមុខម្ហូបដែលចង់បានរួចនិយាយទៅកាន់ Google Home ថា “OK Google, start cooking” នោះវានឹងអានឱ្យអ្នករាល់បន្ទាត់ដំបូង។ អ្នកអាចសួរ Google Home អោយអានឡើងវិញឬចំនុចជាក់លាក់ណាមួយគ្រប់ពេលដែលស្ដាប់មិនទាន់ រួចនិយាយ “OK Google, next step” សំរាប់អោយវាអានរូបមន្តបន្តទៀត។ អ្នកអាចប្រើ Google Home សំរាប់ចាក់ចំរៀងស្ដាប់ ឆ្លើយរាល់សំនួរដែលអ្នកសួរ និង ធ្វើអ្វីដែលអ្នកចង់ដោយមិនប៉ះពាល់ រឺ រំខានដល់ការអានរូបមន្តម្ហូប ។ វានឹងដឹងថាអ្នកកំពុងចម្អិនអាហារ និងបន្តអានទៅមុខទៀតជាមួយនឹងរូបមន្តនៅពេលឈប់សួរសំនួរ។

វាជាផ្នែកបន្ថែមធម្មជាតិនៃ Google Home ដែលធ្វើអោយមានភាពងាយស្រួល និង ទំនើបអស្ចារ្យសំរាប់មនុស្សសម័យថ្មីនេះ វាក៏ជាផ្នែកមួយជួយអោយចំនេញពេលវេលាដោយគ្រាន់តែឆ្លើយឆ្លងទៅវិញទៅមកដោយមិនចាំបាច់ទៅចុច ឬ បើកមើលរូបមន្តម្ហូបក្នុងស្មាតហ្វូនទៀតឡើយ ។ ការអនុវត្តរបស់ Google មានគុណសម្បត្តិមួយចំនួន ជាជាងការពង្រឹង “Skills” សម្រាប់ប្រភពរូបមន្តជាក់លាក់និមួយៗ Google Home បានបញ្ចូល 5 លានរូបមន្តពីគេហទំព័រផ្សេងទៀតជាច្រើន។ ជំនាញរូបមន្តដំបូងសម្រាប់ Echo ដែលបានមកពីរូបមន្តទាំងអស់ ហើយឥឡូវនេះដំនើរការជាមួយនឹង Food Network ផងដែរ។ Echo មានគុណសម្បត្តិមួយចំនួននៅលើរូបមន្ត feature របស់ Google ផងដែរ ។ អ្នកអាចប្រាប់ Echo ពីអ្វីដែលអ្នកមាននៅក្នុងទូរទឹកកករបស់អ្នកហើយឬ កន្លែងស្តុកម្ហូបអាហារ ហើយវាបានណែនាំជម្រើសសម្រាប់អ្នក ៕ ហេង លក្ខិណា


ចែករំលែក៖