ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី១៥នាក់រស់ និងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី១៥នាក់ រស់ និងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុង ដី ឡូត៍ គ្មាន លេខ មួយ កន្លែងតាបណ្ដោយផ្លូវ១០៣ ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង អគ្គនាយកដ្ឋានអន្តប្រវេសន៍ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកត្រួតពិនិត្យ និងឆែកឆេរមករស់នៅ និងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ក្នុងមានស្រី២នាក់និងប្រុស១៣នាក់  ។

បច្ចុប្បុន ជនជាតិវៀតណាមទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕ ស រស្មី


ចែករំលែក៖