ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល៖​ សារៈសំខាន់នៃការការពារទិន្នន័យ ( Data Protection )

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា​ ក្នុងយុគ្គសម័យឌីជីថល ទិន្នន័យពិតជាសារៈសំខាន់ខ្លាំងណាស់ចំពោះនីតិបុគ្គល រូបវន្តបុគ្គល និងស្ថាប័នរដ្ឋនានា ដែលទាមទាឲ្យមានការរក្សា និងការពារទិន្នន័យឲ្យមានសុវត្ថិភាពបំផុត។​ ទិន្នន័យគឺសំដៅលើឯកសារ រូបថត គណនីបណ្តាញសង្គម គណនីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនជាដើម។ 

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល​ បានឱ្យដឹងទៀតថា​ បច្ចុប្បន្នយើងសង្កេតឃើញថា ឧក្រិដ្ឋជនបច្ចេកវិទ្យាបានធ្វើការវាយប្រហារលើគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋ​ និងជនរងគ្រោះក្នុងគោលបំណងលួចយកទិន្នន័យ និងគំរាមកំហែងយកប្រាក់ជាដើម។ 

ខាងក្រោមជាគន្លឹះចំនួន​ ០៤​ ក្នុងការការពារទិន្នន័យ៖

១. ចាត់ថ្នាក់ប្រភេទទិន្នន័យដែលមាននៅក្នុងអង្គចងចាំឧបករណ៍ឌីជីថល ឬក្រដាសឯកសារជាដើម  ដោយអនុវត្តគោលការណ៍ការពារទិន្នន័យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេសដែលបានកំណត់ដោយអ្នកបច្ចេកទេសនៅក្នុងស្ថាប័ន

២. ចាត់ចែង និងរៀបចំយន្តការការពារទិន្នន័យសំខាន់ៗដូចជា ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួន ទិន្នន័យគណនីធនាគារ ទិន្នន័យស្តុកប្រើប្រាស់(Stock Inventory)ជាដើម ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស

៣. ប្រើប្រាស់ឧបករណ៍បច្ចេកទេស និងកម្មវិធីការពារទិន្នន័យសំខាន់ៗលើឧបករណ៍ឌីជីថលដើម្បីការពារការលួចយកទិន្នន័យពីឧក្រិដ្ឋជនបច្ចេកវិទ្យា

៤. ប្រសិនបើទិន្នន័យត្រូវបានឧក្រិដ្ឋជនលួចយក ត្រូវប្រឹក្សាជាមួយអ្នកជំនាញ ឬដាក់ពាក្យប្តឹងមកកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយរកដំណោះស្រាយ៕

ដោយ​៖ តារា​


ចែករំលែក៖