កីឡាករវាយតឺន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadalបានឈ្នះជើងឯក Barcelona Open ជាលើកទី១០នៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីយកឈ្នះ កីឡាករ Dominic Thiem របស់ប្រទេសអូទ្រីសដោយលទ្ធផល 6-4 និង6-1។
មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្តកីឡាករThiem បានទម្លាក់កីឡាករលំដាប់ទីមួយពិភពលោក Andy Murray ខណៈម្ចាស់ជើងឯក Grand Slam ១៤សម័យ Nadal ឈ្នះ Horacio Zeballos របស់អាហ្សង់ទីន។
ទោះបីជាបរាជ័យក្រោមថ្វីដៃរបស់ Nadalក៏ដោយ ក៏កីឡាករThiem បានថ្លែងពីក្តីសប្បាយរីករាយ បន្ទាប់ពីចប់ការប្រកួតថានេះជាសប្ដាហ៍ដ៏អស្ចារ្យសម្រាប់គេ និង មានតម្លៃបំផុត។
ចំណែកកីឡាករវ័យ៣០ឆ្នាំ Nadal វិញឲ្យដឹងថា គេស្ទើរមិនជឿនឹងជ័យជម្នះចំពោះមុខអ្នកគាំទ្រយ៉ាងច្រើននាក់ ។ គេគិតថា ស្ទើរតែមិនអាចទៅរួចទាល់តែសោះ ហើយលទ្ធផលនេះប្រៀបដូចជាសុបិនអ៊ីចឹងដែរ ៕ ដេវីត